សមត្ថ​កិច្ច​​​ពន្យារ​ពេល​​ឃុំ​ខ្លួន​​អង្គរក្ស​​ដែល​​សង្ស័យ​ សំណុំ​រឿង​​ឃាត​កម្ម​​ឧកញ៉ា​​អ៊ឹង ​ម៉េង​ជឺ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (០៣ ធ្នូរ ២០១៤) ៖ សំណុំរឿង​ឃាតកម្ម​បាញ់ប្រហារ​ទៅលើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ គឺជា​ឃាតកម្ម​មួយ​ដែល​ជន​ជា​ឃាតករ​ត្រូវបាន​វាយតម្លៃថា ជា​ឃាតករ​ស៊ីឈ្នួល ហើយ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ក៏មាន​គម្រោង​ទុកជាមុន​ផងដែរ ។

មន្ត្រីប៉ូលិស​ដែល​ស្ថិតក្នុង​ប្រតិបត្តិ​ការស្រាវជ្រាវ​ជុំវិញ​ករណី ឃាតកម្ម​នេះ​បានបង្ហាញ​ពី​ការប្រឹងប្រែង​មោះមុត និង​អង់អាច​ដើម្បី​បំបែកសំណុំរឿង​ដែល​មហាជន​ទូទៅ​កំពុង​តាមដាន​យ៉ាង​ដិតដល់ បំផុត ហើយក៏​ចង់ដឹងថា តើ​ឃាតករ​ពិតប្រាកដ​ជា​នរណា ?។

​ពេលនេះ​ករណី​សង្ស័យ និង​ការឃាត់ខ្លួន​អាចជា​ឈុត​ដំបូង ដែល​សមត្ថកិច្ច​កំពុងដំណើរការ​ក្នុងការ​ស្វែងរក​ឃាតករ​ពិត ព្រោះថា​ការបាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ ក៏​មិនមែនជា​រឿងរ៉ាវ​ធម្មតា​នោះទេ ហើយ​ក្រុម​ជន​ដែល​ប៉ុនប៉ង​យក​ជីវិត​របស់លោក ក៏​មិនធម្មតា​ដែរ ។

ការឃាត់ខ្លួន​អង្គរក្ស​៣​នាក់ របស់លោក​ឧកញ៉ា ថោង សារ៉ាត់ គិត​មកដល់​ល្ងាច​ថ្ងៃទី​២ ធ្នូ នៅ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដោះលែង​នៅឡើយ​ទេ ពីបទ​សង្ស័យ​ទាក់ទិន​នឹង​ការបាញ់សម្លាប់​ដ៏​សាហាវព្រៃផ្សៃ​នេះ ។ តាម​ប្រភពព័ត៌មាន​ចុងក្រោយ​បានឱ្យដឹងថា ដោយសារតែ​ការស្រាវជ្រាវ​ដើម្បី​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នៅ ចុងឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​បាន​សុំ​បន្ត​ការឃាត់ខ្លួន​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ពន្យារពេល​ក្នុងការ​ស៊ើបអង្កេត​ឱ្យបាន​កាន់តែ​សុក្រឹត៕

 

13

Related Articles

Back to top button
Close
Close