បើក​​​រថ​​យន្ត​​​ទៅ​​​បុក​​​ម៉ូតូ​​​បណ្តាល​​​ឲ្យ​​​ស្ត្រី​​​ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៥ ខែធ្នូ រថយន្តមួយគ្រឿងបើកទៅបុកម៉ូតូខ្ទាតចូលក្រោមរថយន្ត បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតគេឃើញរថយន្តមួយគ្រឿង ម៉ាកទូរីសពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2P1311 បើកបរដោយបុរសពីរមាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម តាមបណ្តោយផ្លូវលេខ៤៦០ លុះបើកមកដល់ចំណុចផ្លូវកែងលេខ១៥៥ ក៏បុកម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AB6413 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម បណ្តាលឲ្យម៉ូតូខ្ទាតចូលក្រោមក្បាលរថយន្តស្ត្រីជាម្ចាស់ម៉ូតូបាន រងបួសធ្ងន់។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានដឹងតាម រ៉ឺម៉កម៉ូតូកង់បីយក សង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះធ្វើការវាស់វែង ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close