ស្ពានជ្រោចង្វាទី២ ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ហើយ

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ( ០៣ តុលា ២០១៤) ៖ ស្ពាន​ជ្រោយ​ចង្វា​ទី២ ដែល​​គេ​ហៅ​ថា ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា នេះ ដើម្បីជួល​សម្រួល​ដល់​ចរាចរណ៍​សម្រាប់​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំទូក​ខាងមុខ។

សូម​បញ្ជាក់​ថា ស្ពាន​ជ្រោយ​ចង្វា​ទី២ ត្រូវ​បាន​សាងសង់​ទន្ទឹម​នឹង​ស្ពាន​ជ្រោយ​ចង្វា​ទី១ ដែល​គេ​ហៅ​ថា ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ប្រមាណ​ជា២៧,៥លានដុល្លារ​អាមេរិក ជា​ឥណទាន​ហិរញ្ញប្បទាន​របស់​ប្រទេស​ចិន និង​ប្រើ​ពេល​សាងសង់​អស់​រយៈ​ពេល៣ឆ្នាំ។

ស្ពាន​ជ្រោយ​ចង្វា​ទី២ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជា​ស្ពាន​ឯកទិស គឺ​ពីទិស​ខាងកើត មក​ខាង​លិច ចំណែក​ឯស្ពានជ្រោយ​ចង្វា​ទី១ គឺ​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ទៅ​ខាង​កើត៕

1

 

Related Articles

Back to top button
Close
Close