រាជ​រដ្ឋាភិ​បាល ​រៀប​ចំខួប ​១០ ​ឆ្នាំ​ នៃ​ការ​គ្រង​រាជស​ម្បត្តិ​ព្រះ​មហាក្សត្រ​ ថ្ងៃ​២៩​តុលា​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២០ តុលា ២០១៤) ៖ សម្រាប់​ព្រះរាជ​ពិធី​រាជាភិសេក ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ខួប ១០ ឆ្នាំ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល នឹង​រៀបចំ​ពិធីបុណ្យ​ខុសពី​ឆ្នាំមុនៗ ដោយ​នៅ​ព្រឹក​ថ្ងៃទី​២៩​តុលា នឹង​មានមិ​ទ្ទិញ​មហាជន មាន​អ្នកចូលរួម​ប្រមាណ​ជា​ជាង ២ ម៉ឺន​នាក់ មាន​មហាជន​ពី​គ្រប់​ខណ្ឌ កងកម្លាំងប្រដាប់អាវុធ ទាំង ៣ កង​នគរបាល កងរាជអាវុធហត្ថ យុវជន​កាកបាទក្រហម កាយ​រិទ្ធ និង​ឥស្សរជន​ថ្នាក់​ដឹកនាំ​រដ្ឋ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​តំណាង​រាជធានី ខេត្ត​ទាំង ២៥​។

​ដំណឹង​ខាងលើនេះ ត្រូវបាន​លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​សរសេរ​ក្នុង​ហ្វេ​សប៊ុក​របស់លោក នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩​តុលា​។​

​លោក កឹម គុណ​វ​ឌ្ឍ បាន​លើកឡើង​ថា ក្នុងឱកាស​នៃ​ពិធី​ប្រារព្ធ​ខួប ១០ ឆ្នាំ នៃ​ការ​គ្រង​រាជសម្បត្តិ របស់​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ( ២៩ តុលា ២០០៤ – ២៩ តុលា ២០១៤) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៨ និង​ថ្ងៃ​ទី​២៩​តុលា ខាងមុខនេះ៕

v_0277

 

Related Articles

Back to top button
Close
Close