សមត្ថកិច្ចរកឃើញឃាតកររំលោភ និងធ្វើទារុណកម្មសម្លាប់និស្សិតវ៉ាន់ដារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ តុលា ២០១៤) ៖ មានការភ្ញាក់បន្ទាប់ពីមានការផ្សាយពីសមត្ថកិច្ចចាប់បានជនល្មើសដែលជាឃាតករសម្លាប់និស្សិតស្រីនៃសាកលវិទ្យាល័យវ៉ាន់ដារនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ ប៉ុន្តែគេមិនទាន់ដឹងថា ហេតុអ្វីទើបឃាតករដាច់ចិត្តសម្លាប់សង្សារបណ្ដូលចិត្តរបស់ខ្លួនបែបនោះទេ។
បើតាមការជនសង្ស័យបានឆ្លើយប្រាប់ពីដំណើររឿងដែលឈានដល់ការសម្លាប់នារីរងគ្រោះនោះ គឺ ដំបូងគឺនាំនារីរងគ្រោះ ទៅរំលោភនាងនៅផ្ទះនៅផ្សារដើមថ្កូវ បន្ទាប់ពីរំលោភសម្រេចហើយជនល្មើសក៏បានលួងលោម សន្យាថាចូលដណ្ដឹងរៀបការជាគួរអនាគត ហើយបបួលនាងទៅញ៉ាំអីនៅត្រើយម្ខាង ព្រែកលាភ បន្ទាប់មកក៏បើកចូលទៅតំបន់មាត់ទន្លេ ស្ងាត់ក៏ឆ្លៀតឱកាសរឹតករសម្លាប់ចោលតែម្ដង ហើយបោះចូលទឹកទន្លេតែម្ដង។
គួរបញ្ជាក់ថា និស្សិតវ៉ាន់ដាម្នាក់ ត្រូវបានឃាតកជាសង្សារសម្លាប់ហើយយកទៅទម្លាក់ចោលក្នុងទឹកទន្លេសាបក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ម្តាយនារីរងគ្រោះ បានឱ្យដឹងថា នាងមានឈ្មោះ សុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានវ៉ាន់ដា គណនី ស្នាក់នៅផ្ទះជួលម្តុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ មានស្រុកកំណើតនៅភូមិភ្នំដែក ឃុំរម្យណី ស្រុករវៀង ខេត្តព្រះវិហារ ។សពនារីរងគ្រោះមានស្នាមរបួសពេញរាងកាយ ដោយការវាយធ្វើទារុណកម្មសម្លាប់រួចហើយយកមកទម្លាក់ទឹកទន្លេតែម្តង ។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុចមុខសាលាបឋមសិក្សាជ្រោយចង្វា ក្នុងក្រុម១ ភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា។ក្រោយពេលប្រទះឃើញសពក៏ត្រូវបានសមត្ថកិច្ចស្រង់យកទៅធ្វើកោសល្យវិច័យនៅវត្តថ្មី ដោយសង្ស័យថា ជាករណីឃាតកម្មរួចយកទៅទម្លាក់ចោលក្នុងទឹក៕