​វៀត​​ណាម​ ​ជំទាស់​​ការ ​​សាង​​សង់ ​​ព្រលាន​​យន្ត​​ហោះ ​​ដោយ​​ចិន​​ នៅ​​កោះ​​ជម្លោះ​​

សារព័ត៌មាន​​ Cambodia News/

ហាណូយ​ (១០​ តុលា ​២០១៤​) ​៖ ប្រទេសវៀ​តណា​ម ​នៅថ្ងៃ​ព្រហស្បតិ៍ ​ទី០៩ ​ខែតុលា ​ឆ្នាំ២០​១៤​ បាន​ចេញសេ​ចក្តី ​ថ្លែងកា​រណ៍ ​ជំទាស់​ទៅ​នឹងកា​រសាងស​ង់ ព្រ​លានយ​ន្តហោះប្រវែ​ង ២​ គីឡូម៉ែ​ត្រនៅកោះ​ វូឌី​ ដែលជា​កោះ​មួយធំ​បំផុ​តក្នុង​ប្រជុំកោះ ​ផារ៉ាសែល​ ដោ​យ​វៀ​តណាមអះ​អាងថា​ ស​កម្មភាព​ របស់​ចិន​នេះ ​គឺជា​កា​ររំលោ​​ភយ៉ា​ង​ធ្ងន់​ធ្ងរ​ទៅ​លើអធិ​ប​តេយ្យ​ភា​ពរ​ប​ស់​វៀត​ណា​ម​, ​នេះ​បើតា​មកា​រដក​ស្រង់ ​សេចក្តី​ថ្លែង​កា​រ​ណ៍​ពី​សារ​ព័​ត៌មា​នរ​ដ្ឋវៀត​ណាម​។

​ទីភ្នា​ក់​ងារ​ព័ត៌មា​ន​ជប៉ុន​ ក្យូដូ ​ចេញ​ផ្សាយនៅ​ថ្ងៃ​សុក្រ ​ទី១០ ​ខែ​តុលា នេះ​ដោយលើ​កឡើ​ងពី ​សម្តីអ្នក​នាំពាក្យក្រ​សួង​ការបរទេស​វៀតណា​ម ឡេ​ ហៃ​ប៊ិញ ​ថា ​“វាបា​នរំលោ​ភទៅ​នឹងច្បាប់​ អន្ត​រ​ជា​តិ ​និង ​ស្ថាន​ការណ៍ដែ​លកំ​ពុងស្មុគស្មា​ញជាច្រើ​នទៀត​ នៅសមុ​ទ្រចិន​ខាងត្បូ​ង ​ដែល ​ជាកា​រប៉ះទ​ង្គិចដ​ល់ការអ​ភិវឌ្ឍ​នៃទំ​នាក់​ទំន​ងទ្វេ​ភាគី។”

គួរបញ្ជា​ក់​ថាប្រជុំកោះ​ ផា​រ៉ាសែល ​ដែល​ស្ថិតនៅ​ក្នុងដែ​នស​មុទ្រចិ​នខាង​ត្បូងនេះ​ បា​នស្ថិ​ត​ នៅ​ក្នុង​ការគ្រ​ប់គ្រង​របស់ចិ​ន ​តែ​វៀតណា​មក៏បា​នអះអា​ងពីអ​ធិបតេយ្យរ​បស់​ខ្លួនផ​ងដែរ​ ដោយ​យោ​ង​ទៅលើស​ន្ធិសញ្ញាដែ​នសមុទ្រកា​លពី​ទសវត្សរ៍​ ១​៩៨០ ​ដែល​ចែងអំ​ពីបរិប​ទអ្វី​ខ្លះ ដែ​លប្រ​ទេសមួ​យអា​ចមាន​សិទ្ធិ​នៅលើអ​ធិបតេ​យ្យផ្ទៃស​មុ​ទ្រនោះ​។ ចំ​ពោះកោះផា​រ៉ាសែល​ នេះមា​នទី​តាំង​ ស្ថិត​នៅជិត​ខេត្ត​ ហាយណាំ​ រ​បស់​ចិន ​និង​ ​ខេត្តដា​ណាង​ រប​ស់វៀត​ណាម​៕

1

 

Related Articles

Back to top button
Close
Close