លោក​ ហ៊ុន សែន បំភ្លឺមតិ​រិះគ​ន់​ថា ​គ្រាន់​តែ​បាន​មេដាយ​មាស​មួយ ​សោះ ​អួត​នោះ​អួត​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ បានមានប្រសាសន៍ថា អស់រយៈពេលជាង​៤០​ឆ្នាំមក​ហើយ ដែល​កម្ពុជា មិនដែលបានទទួលមេដាយមាស។​ថ្មីៗ​នេះ កម្ពុជា​ពិត​មាន​មោទនភាព​ណាស់ ដែល​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួល​មេដាយមាស ពី Asian Games​។

ភ្នំ​ពេញ​ (០៩ តុលា ២០១៤) ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការស្រាយ បំភ្លឺទៅ មតិមួយចំនួន ដែល​បាន​ធ្វើ​ការ​រិះ​គន់​ ចំពោះកម្ពុជា ដែលបាន ទទួលមេដាយមួយនេះថា គ្រាន់តែបានមេដាយមាសមួយសោះ អួតនោះអួត។លោក ហ៊ុន សែន ​បាន​បញ្ជាក់ថា ដោយសារ​បាន​តែ​មួយ ហ្នឹង​ហើយ​បានជា​អួត បើ​បាន​មួយរយ​វិញ​នោះ គឺ​មិន​អួត​ទេ​។​

ការ​ថ្លែង​របស់​ប្រមុខ​ដឹកនាំ​របស់​កម្ពុជា​បែបនេះ បាន​ធ្វើឡើង នៅ​ពិធិ​ចែក​សញ្ញាបត្រ ដល់​និស្សិត​ទទួល ជ័យលាភី នៃ​សាកល​វិទ្យាល័យ​ឯកទេស នៃ​កម្ពុជា ហៅកាត់ថា CUS នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា​។

សូមបញ្ជាក់ថា កញ្ញា ស៊ន សៀវម៉ី បានទទួលមេដាយមាស នៅក្នុ ងការប្រកួតកីឡា ផ្នែកតៃក្វាន់ដូ នៅទីក្រុងអ៊ីនឈន ប្រទេស​កូរ៉េខាងត្បូង ជាមួយបណ្តាប្រទេស៤៥ ដែលការទទួលមេដាយនេះហើយ បានធ្វើឲ្យកម្ពុជាមាន ភាពល្បីរន្ទឺ នៅ​ទូទាំង​ពិភពលោក មួយកំរិតបន្ថែមទៀត បន្ទាប់ពីកម្ពុជាខក ខានទទួលអស់រយៈពេល៤៥ឆ្នាំ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វីរៈនារីរបស់យើងម្នាក់ ដែលបាននាំមេដាយមាសជាលើកដំបូងមកឲ្យយើង ដែលចំណុចនេះហើយ បញ្ជាក់ថា កម្ពុជាយើងឈានជើង បន្តិចម្តងៗនៅក្នុងដំណើរវិវត្តន៍ នៅក្នុងប្រទេសយើងផង និងក្នុងតំបន់ផង៕

6

 

Related Articles

Back to top button
Close
Close