ស្លាប់​៥ ​នាក់ ​និង​របួស​ធ្ងន់​ស្រាល​៩ ​នាក់​ក្នុង​ហេតុ​ការ​ឡាន​បុក​គ្នា​នៅ​ខេត្ត​កំពត​

សារព័ត៌មាន​ Cambodia News/

កំពត​ (០៦ តុលា ២០១៤) ៖ មនុស្ស​ប្រុស​-​ស្រី ៥​នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង ៩​នាក់ ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ បង្ក​ឡើង​​ដោយ​រថយន្ត​នីសា​ន់ បុក​រថយន្ត​តួ​រី​សដឹក​អ្នកដំណើរ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត ស្ថិត​នៅមុខ​វត្ត​រលួស ឃុំ​បឹង ទូក ស្រុក​ទឹកឈូ ខេត្តកំពត នា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤​នេះ​។​ ​

មន្ត្រីនគរបាល​ចរាច​រណ៍​ជើងគោក បាន​ឲ្យ​ដឹងថា រថយន្ត​នីសា​ន់​បានធ្វើ​ដំណើរ យ៉ាង​លឿន​ក្នុង​ទិស​បញ្ច្រាស​គ្នា ជាមួយ​រថយន្ត​តួ​រី​ស លុះដល់​ចំណុចកើតហេតុ​គេ​មិនដឹងថា មាន​មូល​ហេតុអ្វី​នោះទេ បាន​ជ្រុល​ទៅបុក​រថយន្ត​តួ រី​ស ចំពាក់​កណ្តាល​លាន់ឮ​ដូច​រន្ទះ បណ្តាល​ឲ្យ​អ្នកដំណើរ ៥​នាក់​ស្លាប់ ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​ចំណែកឯ​អ្នក ដំណើរ ៩​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​។​ ​

សមត្ថកិច្ច​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយពី​បុក​រថយន្ត​តួ​រី​ស​ហើយ រថយន្ត​មួយគ្រឿង​នេះ បាន​ជ្រុល ទៅបុក​រថយន្ត ២​គ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​ខូចខាត​ផងដែរ តែ​មិន​បង្ក​គ្រោះថ្នាក់​អាយុជីវិត​មនុស្ស​នៅក្នុង​រថ យន្ត​នោះទេ​។ ​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ទាំងអស់ នៅក្នុង​រថយន្ត​តួ​រី​ស សមត្ថកិច្ច​មិនទាន់​បញ្ជាក់​អត្ត សញ្ញាណ​នៅឡើយ​ទេ​៕ ​

1

 

Related Articles

Back to top button
Close
Close