សង្សា​រវ័យ​ក្មេង​១គូរ ​នាំ​គ្នា​ទៅ​ចាក់​សម្លាប់​ខ្លួន​ក្នុង​បន្ទាប់​ថ្នាក់​រៀន ​

សារព័ត៌មាន​​ Cambodia News/

កំពង់ចាម (០៣ តុលា ២០១៤) ៖  គូស្នេហ៍​វ័យក្មេង ដែល​គេ​សង្ស័យថា មាន​វិបត្តិ​ស្នេហ៍ បាន​នាំ​គ្នា​ចូលក្នុង​សាលារៀន យក​កាំបិត​ចាក់​លើ​ខ្លួនឯង ជាច្រើន​កាំបិត​ដើម្បី​សម្លាប់ខ្លួន ខាង​ស្រី​ស្លាប់បាត់​បង់ជីវិត​ចំណែក​ខាង​ប្រុស ត្រូវ​ក្រុមគ្រួសារ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ​

ក​ម្លាំ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឃាតកម្ម កើតចេញពី​វិបត្តិ​ស្នេហ៍​នេះ បានកើត​ឡើង​នៅ ម៉ោង ២ និង​៣០​នាទី​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៤ នៅ​វិទ្យាល័យ «​ហ៊ុនសែន​ខ្ចៅ​» ស្ថិតក្នុង​ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។​ ​

មន្ត្រីនគរបាល​ដដែល បាន​ឲ្យ​ដឹងថា នារី​ជា​គូសង្សារ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​នោះ មានឈ្មោះ ធី លីន​ដា អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​តា​ង៉ោ​ទី​៣ ឃុំ​ហ្សា​គង ស្រុក​កងមាស​។

នៅលើ​សព​នារី​រូបនេះ មាន​ស្នាម​កាំបិត នៅលើ​ដោះ​ខាងស្តាំ​១​កាំបិត ក្រោម​ដោះ​ស្តាំ ២​កាំបិត ចុងដង្ហើម​១​កាំបិត​។​ ​រីឯ​ខាង​ប្រុស ដែល​កំពុង​ជួយសង្គ្រោះ​បន្ទាន់​នោះ មានឈ្មោះ ទី រដ្ឋា អាយុ ២០​ឆ្នាំ នៅ​ទីលំនៅ​ក្នុងភូមិ​បឹង​សាង​លិច ឃុំ​សារ​គង ស្រុក​កងមាស រងរបួស​ចំ​ដោះ​ខាងឆ្វេង​២​កាំបិត ក្រោម​ចុងដង្ហើម​១​កាំបិត​។​ ​

មន្ត្រីនគរបាល បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំងពីរ​គឺជា​គូសង្សារ​នឹង​គ្នា ហើយ​កើតមាន​វិ​ប​ត្ត​ស្នេហ៍ តែ​មិនទាន់​ដឹងថា បង្ក​ចេញពី​មូលហេតុ​អ្វី​នោះទេ រួច​ក៏​ដឹក​ដៃ​គ្នា​ចូលទៅ ក្នុង​បន្ទប់រៀន​ចាក់​សម្លាប់ខ្លួន ទាំងពីរ​នាក់ តែម្តង ក្នុង​បំណង​ឲ្យ​ទុក្ខ​វិបត្តិ​ទាំងអស់​បានបញ្ចប់​ទៅតាម​ជីវិត​របស់​ពួកគេ៕

1

 

Related Articles

Back to top button
Close
Close