នារីម្នាក់ត្រូវបានសង្ស័យថា ស្លាប់ដោយសារការបកស្បែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កញ្ញា ២០១៤) ៖ នៅព្រឹកថ្ងៃច័ន្ទទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ មានរូបថតនារីម្នាក់ស្ថិតក្នុងសភាពបកស្បែកឲ្យស បានដេកស្ដូកស្ដឹងទន្ទឹមនឹងនេះមាននារីម្នាក់ទៀត អង្គុយយំយកដៃអង្រួនអមដោយការសរសេរថា “បកស្បែកខុសបច្ចេកទេស” ប៉ុន្តែអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនយល់ថា ជាការធ្វើលេងសើចទៅវិញ។
នៅក្រោមរូបភាពនោះអ្នកលេងFacebook ជាច្រើនបានបញ្ចេញមតិថា នេះជាការថតរូបលេងសើច ជាក់ស្ដែងគណនីមួយបានសរសេរយ៉ាងនេះថា បើជាការពិតមែននោះ ច្បាស់ជាមានអ្នកចូលរួមបុណ្យសពហើយ មិនមែនស្ងាត់ដូចក្នុងរូបនោះទេ ។
យ៉ាងណាក៏ដោយមានអ្នកលេង Facebook ខ្លះទៀតបញ្ចេញក្ដីអាណិតអាសូរនិងផ្ដាំផ្ញើដល់នារីឯទៀតឲ្យមានការប្រុងប្រយ័ត្ន ចំពោះការបកស្បែក ដែលមិនមានបច្ចេកទេសត្រឹម ត្រូវបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត៕
