លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​ក្លាយ​ជា​មនុស្ស​គំរូសម្រាប់​អ្នក​ជក់​បារី​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៦ កញ្ញា ២០១៤) ៖ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យា​ចំរើន​ពហុ​បច្ចេកវិទ្យា​នៅ​កោះ​ពេជ្រ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ​លោក​អាច​ផ្តាច់ការ​ជក់បារី​បាន​ហើយ ក្រោយពី​មាន​ការទទូច​ពី​ក្រុម​គ្រួសារ​។

1លោកនាយក​រដ្ឋមន្ត្រី ថ្លែងថា លោក​ធ្លាប់​បាន​សន្យា​ជាមួយ​គ្រួសារ​កាលពី​១៤​ឆ្នាំ​មុន​ថា ​លោក​នឹង​ឈប់​ជក់បារី នៅ​ពេល​ដែល​​លោក​មាន​ចៅ​ពរ​។​ប៉ុន្តែ​លោក​ថា​ការសន្យា​នោះ​មិន​អាចធ្វើ​បាន​នៅពេល​នោះ​ទេ​។​លោកនាយក​រដ្ឋមន្ត្រី​បន្តថា នៅ​ថ្ងៃ​នេះ​​លោក​ប្រកាស​ជា​ផ្លូវការ​ថា​លោក​អាច​ឈប់​ជក់​បារី​បាន​ជា​ស្ថាពរ​ហើយ​។ 

លោក ហ៊ុន សែន ​បន្តថា រហូតមកដល់​ពេលនេះ​លោក​ធុំក្លិន​បារី​មិន​បាន​ទេ​ពេល​ចេញ​មក​ខាងក្រៅ​ផ្ទះ ហើយ លោក​អាណិត​ភរិយា និង​គ្រួសារ​ដែល​ពីមុន​តែងតែ​នៅ​ជាមួយ​អ្នក​ជក់បារី​។​លោក បាន​ឲ្យដឹង​ទៀត​ថា ​លោក​មិន​បាន​ប្រើ​សារជាតិ​ជំនួយ​អ្វី​នោះ​ទេ គឺ​សំខាន់​ការតស៊ូ តែម្តង​៕

Related Articles

Back to top button
Close
Close