ខឹង​ប្តី ​ផ្ញើ​រ​លុយ ​ឲ្យ​ឪពុក​ម្តាយ​ចាយ ​យក​ទឹក​អាស៊ីត ​បំពុល ​

សារព័ត៌មាន​យុវវ័យថ្មី​/

ចិន (២៥ កញ្ញា ២០១៤) ៖ បុរសម្នាក់ ជាអ្នករស់នៅ ក្នុងទីក្រុង Shenzhen បានទទួលរង ការ​រលាក យ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវ ប្រពន្ធរបស់ខ្លួន យកទឹកអាស៊ីត មកបញ្ច្រកចូលក្នុងមាត់ ដើម្បីបំពុល។

យោងតាមសេចក្តីរាយការណ៍ ស្ត្រីជាប្រពន្ធ​ បានយកទឹកអាស៊ីត មកចាក់ចូលទៅក្នុងមាត់ របស់បុរសរងគ្រោះ ដែលជាប្តី ​ខណៈពេល ដែលបុរសជាប្តី កំពុងតែដេកលង់លក់។

ប្រភពបានបន្តថា លោក បុរសជាជនរងគ្រោះ បានរងការរលាក ដល់ទៅជាង ៧០ភាគរយ ពេញរាងកាយរបស់គាត់ ដោយក្នុងនោះ រួមមានដូចជា ភ្នែក មាត់ និង ច្រមុះ ផងដែរ។ ចំណែកបំពង់.ក របស់គាត់វិញ បានរលាកយ៉ាងធ្ងន់ធ្ងរបំផុត រហូតធ្វើឲ្យគាត់ មិនអាចនិយាយអ្វីបានទាំងអស់។

ប្អូនស្រីរបស់បុរសរងគ្រោះ បានប្រាប់ប្រភពព័ត៌មាន ឲ្យដឹងថា ប្រពន្ធបងប្រុស របស់នាង បានខឹងនឹងបងប្រុសរបស់ខ្លួន ខ្លាំងណាស់ ព្រោះតែបងប្រុសរបស់នាង បានផ្ញើរប្រាក់ទៅឲ្យ ឪពុកម្តាយគាត់។

ទោះជាយ៉ាងណា នៅពេលនេះ ស្ត្រីជាប្រពន្ធ ឈ្មោះ Zhang រូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួន និង ត្រូវបានចោទប្រកាន់ ពីបទ ប្រព្រឹត្តអំពើបំពាបំពានយ៉ាងធ្ងន់ធ្ងរ លើជនរងគ្រោះ ដែលជាប្តី៕

8

 

Related Articles

Back to top button
Close
Close