នាយក​រដ្ឋ​មន្ត្រី​ អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​ ឆ្ល​ង​ស្ពាន​ជ្រោយ​ចង្វា​ថ្មី​ រហូត​ដល់ថ្ងៃ​ចប់​ បុណ្យ​អុំទូក​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ៖ ដើម្បីប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកចូលរួម យ៉ាងងាយស្រួលក្នុង ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីខ្មែរខាងមុខនេះ ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានអនុញ្ញាតឲ្យ ពលរដ្ឋទាំងអស់ អាចធ្វើដំណើរឆ្លងកាត់ ស្ពានជ្រោយចង្វាថ្មី រហូតដល់ចប់ បុណ្យអុំទូក។

ថ្លែង​នៅក្នុងពិធី ចែក សញ្ញាបត្រដល់និសិ្សត របស់សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៤ លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានមាន​ប្រសាសន៍ថា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ អនុញ្ញាតឲ្យ ប្រពលរដ្ឋឆ្លងស្ពានថ្មី ជាបណ្តោះអាសន្ន ជាបន្តទៀត ប៉ុន្តែត្រូវ សាលា​រាជ​ធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹងជញ្ជូន ត្រូវធ្វើការជាមួយ ក្រុមហ៊ុនចិន រៀបចំឲ្យ ដំណើរការ ឲ្យបានស្រួល ដល់​ថ្ងៃ​បុណ្យ​អុំទូក នៅថ្ងៃទី៥-៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ ២៥ កញ្ញា ឆ្នាំ២០១៤ ដើម្បីសម្រួលដល់ ការធ្វើដំណើរ របស់ ប្រជាពលរដ្ឋ ទៅចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សាលារាជធានីភ្នំពេញ បានអនុញ្ញាត ឲ្យធ្វើដំណើរ លើស្ពានជ្រោយចង្វាថ្មី នេះរួចមកហើយ៕

7

 

Related Articles

Back to top button
Close
Close