កម្មករ​រោង​ចក្រ ​យូវ៉ាយ ​បន្ដ​ដួលស​ន្លប់​ជា​ច្រើន​នាក់​

សារព័ត៌មាន​​ Cambodia News/

CH-01549ភ្នំ​ពេញ (០២ មេសា ២០១៤) ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា នេះ កម្មករ-កម្មការិនី ជាជាច្រើន របស់រោងចក្រកាត់ដេរ យូវ៉ាយបាន ដួល​សន្លប់​ជាបន្ដ​បន្ទាប់ ​ ដែលរោងចក្រ ខាងលើ ស្ថិត​នៅ​ក្នុងភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្រុមកម្ម ករបាននិយាយថា មូលហេតុដែលនាំឱ្យមាន ការ​ដួល​សន្លប់​យ៉ាង​ដូច្នេះ ព្រោះតែខាង រោងចក្រ បានបាញ់ថ្នាំសម្លាប់មេរោគដូច្នេះ ពេលកម្មករ ដែលកំពុងធ្វើការ ធុំក្លិនក៏ទុន ដៃ​ទុន​ជើង​ ដួល​សន្លប់​តែ​ម្ដង​ទៅ ។

ក្រោយ កើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបាន ដឹក បញ្ជូនភ្លាមៗតាមម៉ូតូ តាមរថយន្ដ សង្គ្រោះ​បន្ទាន់ ទៅកាន់មន្ទីរពេទ្យមួយ ចំនួន ដើម្បី​សង្គ្រោះ ។ យ៉ាងណាក៏ដោយ មិន​ទាន់​មាន​ព័ត៌មាននៃការស្លាប់បាត់បង់ ជីវិត របស់កម្មករណាម្នាក់នោះទេ នៃ គ្រោះថ្នាក់មួយនេះ ៕

Related Articles

Back to top button
Close
Close