ពិធីការិនី សុខ សោម៉ាវត្តី រវល់តែនិយាយទូរស័ព្ទ បើកឡានបុកម៉ូតូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កញ្ញា ២០១៤) ៖ ពិធីការិនីល្បីប្រចាំស្ថានីយទូរទស្សន៍បាយ័ន សុខ សោម៉ាវត្តី បានបើករថយន្តម៉ាកអេស្កាឡែត រវល់តែនិយាយទូរស័ព្ទ បានបុកម៉ូតូមួយគ្រឿងពីក្រោយបណ្តាលឲ្យដួល រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ មុខវត្តជម្ពូរវន្ត ស្ថិតក្នុងភូមិជម្ពូរវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នៅម៉ោងខាងលើ សុខ សោម៉ាវត្តី ដែលជាកូនប្រុសារអតីតស្នងការក្រុង លោក ទូច ណារ៉ុថ និងមានប្តីឈ្មោះ ទូច ដាណារ៉ា បានរួមដំណើរជាមួយប្អូនស្រីម្នាក់ បានបើករថយន្តម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2112 រួមដំណើរជាមួយប្អូនស្រីម្នាក់ទៀត ធ្វើដំណើរទិសដៅពីកើតទៅលិច។
លុះមកដល់កើតចំណុចដោយរវល់និយាយទូរស័ព្ទក៏ជ្រុលទៅបុកម៉ូតូស្មាស វី ពាក់ស្លាកលេខភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ បែកពពុះមាត់សន្លប់ស្ដូក ។ ក្រោយកើតហេតុ គេឃើញប្ដីរបស់ សោម៉ាវត្តី លោក ពេជ្រ ជិះរថយន្តស្លាកលេខនគរបាល 2-1248 មករំដោះនាងទៅបាត់៕