លោកហ៊ុន សែនអំពាវនាវមិនឲ្យដំឡើងថ្លៃរថយន្តឈ្នួលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កញ្ញា ២០១៤) ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំពាវនាវឲ្យកុំម្ចាស់ រថយន្តឈ្នួលទាំងក្រុមហ៊ុន និងឯកជនមិនត្រូវដំឡើងថ្លៃឈ្នួល ខណៈប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញនាំគ្នា សម្រុកធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌធំ ដែលនឹងឈានចូល មកដល់នាពេលដ៏ខ្លីខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវ នៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ចេញ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ នៅសណ្ឋាគារភ្នំពេញនាថ្ងៃទី១៨ កញ្ញានេះ។