យុវវ័យ​ខ្មែរ​ធ្វើ​អត្ត​ឃាត​ភាគ​ច្រើន​ដោយ​សារ​មាន​វិបត្តិ​ស្នេហា​

នាង/សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (១៦ កញ្ញា ២០១៤) ៖ ការធ្វើអត្តឃាត នៅតែ​កើតមាន​ចំពោះ​យុវវ័យ​ខ្មែរ​បច្ចុប្បន្ន បើទោះបីជា​ជនរងគ្រោះ​មាន​ចំណេះ​​​ដឹង​ខ្ពង់ខ្ពស់  និង​ការងារ​សមប្រកប​ក៏ដោយ ។​ ការគិត​ខ្លី​របស់​យុវវ័យ គឺ​ដោយសារតែ​ពួក​​គេ​យល់ឃើញ​ថា រឿង​កើត​ឡើង​មិន​អាច​ដោះស្រាយបាន និង អាច​ដោយសារ​ភាព​ទាល់​ច្រក​របស់​ពួកគេ​។

ដូច្នេះ​ពួកគាត់​សម្រេចចិត្ត​គិត​ខ្លី ដោយ​ធ្វើ​អត្តឃាត ដោយ​ប្រើ​វិធី ចងក លោតទឹក​សម្លាប់ខ្លួន និង​លេបថ្នាំ​ជាដើម​។​ការសម្លាប់​ខ្លួន​ក្នុង​ករណី​ខាងលើនេះ ត្រូវបាន​ក្រុម​យុវវ័យ​មួយចំនួនទៀត បាន​បញ្ចេញ​ទស្សន​ថា មិន​គួរ​គិត​ខ្លី​ធ្វើ​អត្តឃាត​ឡើយ  ព្រោះ​នៅ​មាន​ផ្លូវ​សម្រាប់​ដើរ​ទៅ​មុខ​ទៀត​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ទាក់ទង​នឹង​បញ្ហា​នេះ មិន​ថា​ឧបសគ្គ​ណា​ទេ ត្រូវតែ​មាន​ដំណោះស្រាយ​ទាំងអស់​។​

ជា​ការកត់សម្គាល់ យុវវ័យ​បច្ចុប្បន្ន តែង​គិត​ខ្លី​ធ្វើ​អត្តឃាត​ខ្លួនឯង ព្រោះតែ​រឿង​ពាក់ព័ន្ធ​ទៅនឹង​គ្រួសារ បែកបាក់​ស្នេហា ភាពក្រីក្រ និង​បញ្ហា​ផ្សេងៗ​ទៀត​ តែ​ការសម្លាប់​ខ្លួន​ខាងលើ មិនមែន​ជា​ជំរើស​ល្អ​សម្រាប់​ខ្លួន​យើង​ឡើយ គឺ​យើង​ត្រូវតែ ស្វែងរក​ការពិត​ដើម្បី ដោះស្រាយ​បញ្ហា​ទាល់ច្រក​បាន​។ ប៉ុន្តែ​បើសិនជា​មិន​មាន​វិធី​ដោះស្រាយ​ទេ​នោះ  គួរតែ​ស្វែងរក​មិត្តភក្ដិ បងប្អូន ជាពិសេស​ស្វែងរក​អង្គការ​ដោះស្រាយ​វិបត្តិ និង​អ្នកជំនាញ​ជា​អ្នក​ប្រឹក្សា ជាជាង​លាក់ទុក​តែម្នាក់ឯង​៕

នារីវ័យក្មេងម្នាក់ ដែលបានចង.កធ្វើអត្តឃាត ក្រោយពេលដែលសុំម្តាយទៅរៀននៅភ្នំពេញមិនបាន ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកសិកម្មតាពួង ឃុំថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង។
នារីវ័យក្មេងម្នាក់ ដែលបានចង.កធ្វើអត្តឃាត ក្រោយពេលដែលសុំម្តាយទៅរៀននៅភ្នំពេញមិនបាន ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកសិកម្មតាពួង ឃុំថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង។

Related Articles

Back to top button
Close
Close