តើការរឹតបណ្ដឹងលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងអាចមានប្រសិទ្ធភាពទេ?
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កញ្ញា ២០១៤) ៖ ក្រសួងព័ត៌មាន កាលពីសប្ដាហ៍មុន បានប្រកាសអំពីការរឹតបណ្ដឹង លើការការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុ។ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នឹងចេញផ្សាយសារាចរណ៍មួយ ដែលនឹងរឹតបន្ដឹងលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅចន្លោះ ម៉ោង ៦យប់ ដល់ម៉ោង៨យប់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលាខាងមុខទៅ។
ចំណែកការហាមឃាត់ទាំងស្រុងនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ២០១៥ខាងមុខនេះ។ លោក យ៉ង់ គីមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពហៅកាត់ថា (PDP) បានលើកឡើង ថា ប្រសិនបើក្រសួងព័ត៌មាន គិតគូរអំពីបញ្ហាសុខភាពសាធារណៈមែន ការរឹតបន្ដឹងលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង អាចនឹងមានប្រសិទ្ធិភាព៕