អាជ្ញាធរ​ភ្នំពេញ ​នឹង​បិទ​ផ្លូវ​ ជា​បណ្តោះ​អាសន្ន​ ចាប់​ពី​រង្វង់​មូល​ទួល​គោក ​ដល់​ស្តុប​ទួល​គោក​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៨ កញ្ញា ២០១៤) ៖ នៅថ្ងៃទី៩ ស្អែក​នេះ​ សាលារាជធានីភ្នំពេញ នឹង​បិទ​ផ្លូវ​ជា​បណ្តោះ​​អាសន្ន នៅ​លើ​កំណាត់​មហាវិថី គឹម អ៊ីលស៊ុង ចាប់ពីរង្វង់មូលទួលគោក ដល់​ស្តុប​ទួល​គោក ដើម្បី បើក​ការ​ដ្ឋាន​ស្ថាបនា ស្ពាន អាកាសទី៤ និង​ផ្លូវ​ក្រោម​ ដីតិចណូ ក្រោម​ អធិប​តី​ភាព​ដ៏ខ្ពង់ ខ្ពស់​របស់​​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

យោងតាមសេចក្តី ជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា បានឲ្យដឹងថា ដើម្បី​ប្រារព្ធ​ពិធី​ឲ្យ​ប្រ​ព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សុវត្ថិ​ភាព​សណ្តាប់ធ្នាប់ របៀបរៀប រយ សាធារណៈ ព្រម​ទាំង​បញ្ចៀស​បាន​ការ​កកស្ទះចរាចរណ៍ សាលា​រាជធានីនឹង ធ្វើការបិទសកម្មភាព ចរាចរណ៍ជាបណ្តោះអាសន្ន នៅ​លើ​កំណាត់​មហា​វិថី​គឹមអ៊ីលស៊ុង ដែលជាផ្លូវឆ្លងកាត់បរិវេណ កន្លែងប្រារព្ធកម្មវិធីនៅថ្ងៃស្អែក៕

13

12

Related Articles

Back to top button
Close
Close