អ្នក​ភូមិ​បុរី​កីឡា ​ដង្ហែ​ញត្តិ​សុំ​អន្ត​រាគមន៍​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​រដ្ឋ​សភា​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៨ កញ្ញា ២០១៤) ៖ នៅ​ព្រឹកថ្ងៃទី០៨ ​កញ្ញានេះ ​ក្រុមប្រជាសហគមន៍បុរីកីឡា ​កំពុង ហែញត្តិ​​ទៅវិមាន​រដ្ឋ​សភា​ ដើម្បី​​​​ដាក់ញត្តិ​ស្នើ​សុំ​ឲ្យរដ្ឋសភា​ ជួយអន្តរាគមន៍​ដោះ​ស្រាយបញ្ហា ​ជម្លោះដីធ្លី​ ​ជាមួយ​ក្រុម​ហ៊ុន ​​​​ផានអ៊ីម៉ិច ដែល​អូស​បន្លាយអស់រយៈ​ពេលជាច្រើន​ឆ្នាំមក​ហើយ​នោះ។​​

បើតាម​ការបញ្ជាក់​​ពីតំណាងសហគមន៍បុរីកីឡា ​បានបញ្ជាក់ថា ​ការដាក់ញត្តិនេះ​​​​​ ដើម្បីទាម​ទារ​ឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាង​សង់​អគារទី៩ និង១០ ដែលក្រុមហ៊ុន​នេះធ្លាប់បានសន្យា​សាង់​សង់​ឲ្យ។

យ៉ាង​​​​​ណាក៏ដោយប្រជាពលរដ្ឋអះអាងថា បន្ទាប់ពីដាក់ញត្តិនៅរដ្ឋសភា ពួកគេ​នឹង​បន្ត​​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ផ្សេងៗទៀត លុះត្រាតែមានដំណោះស្រាយ៕

2014

 

Related Articles

Back to top button
Close
Close