ពល​រដ្ឋ​ស្វាគមន៍​ការ​ទម្លាក់​រូប​នាងៗ​សិច​ស៊ី​នៅ​ក្លិប​កម្សាន្ដ​ស្ទឹង​លាភ ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (០៤ កញ្ញា ២០១៤) ៖​ ប្រជាពលរដ្ឋ​បាន​ស្វាគមន៍​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ជា​ពិសេស​កា​រិ​ យា​ល័យ​វប្បធម៌​ខណ្ឌ​សែន​សុខ​ដែល​មាន​ វិធានការ​ទៅ​លើ​ថៅកែ​ភោជនីយដ្ឋាន​ ហេ​ប​ភី​ឬ​ក្លិប​កម្សាន្ដ​យីហោ​ស្ទឹង​លាភ​ ឱ្យ​ទម្លាក់​រូប​នាងៗ​សិច​ស៊ី​ដែល​ដាក់​តាំង​ នៅ​ពីមុខ​ហាង​ចេញ​បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ ឆ្លងកាត់​ផ្លូវ​បេតុង​លេខ​១៩៨៦​ ស្ថិត​ក្នុង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បាន​រិះ​ គន់​ទៅ​លើ​ភោជនីយដ្ឋាន​ហេ​ប​ភី​ឬ​ក្លិប​ កម្សាន្ដ​ស្ទឹង​លាភ​ដែល​កំពុង​សាងសង់​ ដាក់​ដំណើរការ​លក់ដូរ​ហើយ​បាន​ដាក់​ តាំង​រូប​នាងៗ​ដែល​ស្លៀក​លេច​លើ​លេច​ក្រោម​បញ្ចេញ​ចង្អូរ​រង្វះ​គូទ​ស្ទើរ​លេច​ កេរ​ភេទ​ ។​

បន្ទាប់​ពី​ការ​រិះគន់​និង​មាន​ ការ​ចុះ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុងស្រុក​មួយ​ចំនួន​រួច​មក​នៅ​ថ្ងៃ​ទី​៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១៤​ គេ​បានឃើញ​អាជ្ញាធរ​ ខណ្ឌ​សែន​សុខ​បាន​បញ្ជា​ឱ្យ​ថៅកែ​ហាង​រុះរើ​រូបថត​នាងៗ​ដែល​មើលទៅ​គួរ​ឱ្យ​ក្ដៅ​សាច់​នេះ​ទម្លាក់​ចុះ​ហើយ​ការ​ទម្លាក់​ចុះ​ រូបថត​នាងៗ​មានការ​ស្វាគមន៍​ពី​ប្រជា​ ពលរដ្ឋ​យ៉ាង​ខ្លាំង​៕

b1

 

Related Articles

Back to top button
Close
Close