ជីតា តិរច្ឆានលួងលោមចៅរំលោភបានសម្រេច
សារព័ត៌សមាន Cambodia News/
កំពង់ចាម (០៣ កញ្ញា ២០១៤) ៖ បុរសវ័យចំណាស់ល្មោភកាមតណ្ហាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្រាវ ជ្រាវឃាត់ខ្លួនក្រោយពីលួងលោមចៅស្រីខ្លួនឯងអាយុ១៣ឆ្នាំឲ្យជា លុយចំនួន១.៥០០រៀល រំលោភរហូតបានសម្រេច កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ នៅ ចម្ងាយប្រមាណ៥០ម៉ែត្រពីខាងមុខផ្ទះរបស់ខ្លួន ឋិតនៅក្នុងភូមិកោះកុក(ខ) ឃុំកោះទន្ទឹម ស្រុកកំពង់ សៀម ខេត្តកំពង់ចាម ។
ជន សង្ស័យល្មោភកាមទប់ចិត្តមិនបានរហូតវង្វេងវង្វាន់ស្មារតី ហ៊ានដល់លួងលោមចៅស្រីរបស់ខ្លួន ដែលជាអនីតិជនរំលោភបានសម្រេច ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់់ពីធ្វើសកម្មភាពរយៈ ពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មានឈ្មោះ ផាន ហួន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើត ហេតុខាងលើ ។ ចំណែកចៅស្រីជាជនរងគ្រោះមានឈ្មោះ ប.ស.អ អាយុ១៣ឆ្នាំ មានទីលំនៅខាងលើ៕