ការ​ស្លៀក​ពាក់​របស់​តារា​ខ្មែរ​មួយ​ចំនួន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវសីល​ធម៌​សង្គម​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៦ សីហា ២០១៤) ៖ ការនិយម​នូវ​សម្លៀកបំពាក់ ដើម្បី​បង្ហាញ​ភាពលេច​ធ្លោរ​ជាការ​ចាប់អារម្មណ៍​មួយ​ពី​សំណាក់​ក្រុម​សិល្បករ សិល្បការិនី ដើម្បី​ប​ង្កើ​ន​​នូវ​ប្រជាប្រិយភាព​ក្នុង​ការ​ទទួល​បាន ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន  ប៉ុន្តែ​ការ​ស្លៀកពាក់​របស់​សិល្បករ​មួយចំនួន​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ធ្លាក់ចុះ​នូ​វ​​សីលធម៌​សង្គម​ដោយ​បង្កលក្ខណៈ​សិច​ស៊ី​ជ្រុល​ហួសហេតុ ដែល​ក្រសួង​វប្បធម៌ ធ្លាប់បាន​ក្រើនរម្លឹក​ជារឿយៗ ។​

នា​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ នេះ​ការ​ស្លៀកពាក់​របស់​សិល្ប​ករបា​ន​ក្លាយជា​សង្គ្រាម ពាក្យសម្តី​នៅក្នុង​បណ្តាញ​សង្គម ដោយមាន​ការរិះគន់​យ៉ាង​ចាស់ដៃ និង​សរសើ​មិន​ដាច់​ពី​ម៉ាត់​ផងដែរ​។ ​

ម្ចាស់​គណនី​ឈ្មោះ ទ​ស្សៈ​យុវជន​ខ្មែរ​ បាន​បញ្ចេញ​មតិរិះគន់​ថា «ទន្ទឹម​និង​មាន​ប្រិយមិត្ត​បរទេស​មួយចំនួន​ចេះ​ស្រឡាញ់ ចូលចិត្ត ព្រមទាំង​ឲ្យ​តម្លៃ​ទៅលើ “​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យើង​” នោះ​!!! តែ​បែរជា​នៅក្នុង​ស្រុក​ខ្មែរ​ឯនោះ​វិញ មាន​ក្រុម​តារា​សិល្បៈ​ខ្មែរ​មួយចំនួនធំ​ភ្លើតភ្លើន​ទៅ​និង “​សម្លៀកបំពាក់​បែប​អឺរ៉ុប​និយម​” ស្លៀកពាក់​ខើច​លើ​! ខើច​ក្រោម​! បញ្ចេញ​គល់ភ្លៅ​! បង្ហាញ​ដើមទ្រូង​យ៉ាង​ចំហរ​ដោយ​ខ្វះ​សេចក្តី​អៀនខ្មាស់ ប្រៀប​បីដូច​ជា​កំពុងតែ “​បំផ្លាញ​នូវ​ប្រពៃណី វប្បធម៌​ខ្មែរ​” ដែលជា​កេរ្តិ៍មរតក​ដ៏​ថ្លៃថ្លា​របស់​បុព្វបុរស​ខ្មែរ​ខ្លួនឯង​ទៅវិញ​៕

04-3-2014-21

 

Related Articles

Back to top button
Close
Close