យុវជន​​ម្នាក់​​ត្រូវ​​ជន​ល្មើស​​មួយ​ក្រុម​​​បាញ់​សម្លាប់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៥ សីហា ២០១៤) ៖ ជនល្មើស​មួយក្រុម​មាន​គ្នា ប្រមាណ​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ ប្រដាប់​ដោយ​កាំបិត ស្នប់​ដៃ និង​កាំភ្លើង បាន​ព្រួត​វាយ និង​បាញ់រះ​ទៅលើ​យុវជន​ម្នាក់ ដែល​កំពុង​អង្គុយ​លេងបៀរ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​៥ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​០០​នាទី​ទាបភ្លឺ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤​។​ ​យុវជន​រងគ្រោះ​ខាងលើ​មានឈ្មោះ​កង សុជាតិ អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ជា​កូនច្បង​ក្នុង​គ្រួសារ ស្នាក់នៅ​ជិត​កន្លែង​កើតហេតុ​។​ ​

សាក្សី​នៅ​កន្លែងកើតហេតុ ក្នុង​អំពើ​បាញ់ប្រហារ​ខាងលើនេះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ យុវជន​រងគ្រោះ​ខាងលើ កំពុងតែ​អង្គុយ​លេងបៀរ ជាមួយ​គ្នីគ្នា ដែល​រស់នៅ​ជិត​ផ្ទះ​របស់ខ្លួន លុះ​មកដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់​តែមាន​មនុស្ស​មួយ ក្រុម ជិះ​ម៉ូតូ​សេរី​ទំនើប​ជាច្រើន​គ្រឿង និង​មាន​រថយន្ត​មួយគ្រឿង ប្រដាប់​ដោយ​កាំបិត ស្នប់​ដៃ និង​​រួម មាន​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​មួយ​ដើម​ផងដែរ បានធ្វើ​សកម្មភាព​ព្រួត​វាយ និង លើក​កាំភ្លើង​បាញ់ស្រោច​ទៅ លើ​យុវជន​ឈ្មោះ កង សុជាតិ​ចំនួន​ពីរ​គ្រា​ប់ប​ញ្ចិ​ត​ក្បាល​បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​ ហើយ​ជនបង្ក​បាន​ព្យា​យាម​រត់គេចខ្លួន​បាត់ស្រមោល​សូន្យឈឹង ។​ ​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍​ដល់ កន្លែងកើតហេតុ​ភ្លាមៗ និង​ធ្វើការ សាកសួរ​បន្ថែម​ជុំវិញ​ករណី​ខាងលើ ដើម្បី​ស្រាវជ្រាវ​វែកមុខ​ជនបង្ក​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ បច្ចុប្បន្ន​សព​យុវជន​រងគ្រោះ​ត្រូវបាន សាច់ញាតិ​យកមក​ត​ម្ព​ល់​ធ្វើបុណ្យ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ វត្ត​ន​ន្ទ​មុន្នី៕

319

 

Related Articles

Back to top button
Close
Close