តារាចម្រៀង នាង ឃិត សំម៉ាលីស សម្ញែងភាពស៊ិចស៊ី ផ្គើនអ្នករិះគន់
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (២២ សីហា ២០១៤) ៖ បើទោះជាកន្លងមក តារាចម្រៀងស្រី សាច់សខ្ចី សម្បូរមន្តស្នេហ៍ របស់ផលិតកម្ម ដាយមេន ( Diamond ) នាង ឃិត សំម៉ាលីស ធ្លាប់ទទួលរងនូវការរិះគន់ យ៉ាងចាស់ដៃពី សំណាក់មហាជន ពាក់ព័ន្ធទៅនឹងការ ស្លៀកពាក់ស៊ិចស៊ី បញ្ចេញគល់សុដន់ ជ្រុលហួសហេតុ លែងជាលក្ខណៈអ្នកសិល្បៈខ្មែរ យ៉ាងណាក៏ដោយ ក៏នាងហាក់មិនចាប់អារម្មណ៍ និងគិតទៅលើរឿងនោះ ឡើយ។
ជាការឆ្លើយតប តារាចម្រៀងដើមទ្រូងធំ ទ្រលុកទ្រលន់រូបនេះ បានបន្តបញ្ចេញរូបភាព ស៊ិចស៊ីជាច្រើនសន្លឹក បន្ថែមទៀត អោយសាធារណជន បានឃើញ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ។
តាមរយៈរូបថតស៊ិចស៊ី ស្ទើរតែចេញសុដន់ ទាំងមូល ជាច្រើនសន្លឹក ដែលនាង ឃិត សំម៉ាលីស បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook អោយមហាជន បានឃើញជាបន្តបន្ទាប់នោះ គេមិនសូវឃើញមាន មតិរិះគន់ វាយប្រហារ ផ្ទុះឡើងនោះទេ តែបែរជាមានលិចឡើង នូវមតិគាំទ្រសរសើរ ពីអ្នកនិយមលេង Facebook ជាហូរហែរទៅវិញ។
មតិភាគច្រើន បានលើកឡើង សរសើរមិនដាច់ពីមាត់ ទៅលើសម្រស់ដើមទ្រូងដ៏ស៊ិចស៊ី គួរអោយខ្នាញ់របស់នាង ជាមួយនឹងមតិសម្តែង ការភ្ញាក់ផ្អើលផងដែរ នៅពេលឃើញនាង ឃិត សំម៉ាលីស ហ៊ានព្រលែងខ្លួន ដល់ថ្នាក់នេះ ។
គេមិនទាន់ដឹងថា ការព្រលែងភាពស៊ិចស៊ី របស់ម្ចាស់បទ “ Baby បងជាសង្សាអូន ” នាង ឃិត សំម៉ាលីស ក្នុងគោលបំណង ទាញយកប្រជាប្រិយភាព ពីមហាជន ឬក៏យ៉ាងណានោះទេ ខណៈកន្លងមក មានតារាខ្មែរមួយចំនួន តែងតែចាប់យកនូវ សកម្មភាពបែបនេះ ជាថ្នូរនឹងការគាំទ្រ ពីទស្សនិកជន៕