អាមេ​រិក​​​ហាម​​ឃាត់​​​មន្ដ្រី​ការ​ទូត​មិន​ឱ្យ​លេង​​ល្បែង​​​ចាក់​​​ទឹក​​កក​​​

សារព័ត៌មាន​ Cambodia News

អាមេរិក (២២ សីហា ២០១៤) ៖ ​អ្នកការទូត​អាមេរិក​ត្រូវបាន​ហាមឃាត់​លេងល្បែង​ចាក់​ទឹកកក​លើ​ក្បាល រឺ​ហៅ​ម្យ៉ាង​ទៀត​ថា Ice Bucket Challenge ដែល​កំពុង​ពេញនិយម​ខ្លាំង​នៅ ទូទាំង​ពិភពលោក​ទាំង​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង នៅ​អាស៊ី​។

​មូលហេតុ​ហាម​មិន​ឱ្យ​លេង​នោះ ​ត្រូវបាន​លើក​ហេតុផល​តែ​ម្យ៉ាង​គត់​ថា ល្បែង​នេះ​មិន​សមស្រប​ឡើយ​។​ ទន្ទឹង​នឹង​នោះដែរ ប្រធានាធិបតី​អាមេរិក ក៏ត្រូវបានគេអញ្ជើញឱ្យលេងដែរ ប៉ុន្ដែលោកបាន​បដិសេធ ដូច្នេះលោក​ក៏បានយល់ព្រម​បង់ប្រាក់​​​ដល់​សមាគម​​ ALS ដើម្បី​យក​ទៅ​ឧ​ត្ថ​ម្ភ​អ្នកកើត​ជំងឺស្វិត​ខួរ​ក្បាល និង ឆ្អឹងខ្នង ។

សូមបញ្ជាក់​ថា ល្បែង​ចាក់​ទឹកកក​លើ​ក្បាល​នេះ ល្បី​ពេញ​រន្ទឺ ទូទាំង​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង នៅ​អាស៊ី  ហើយ​​នរណា​មិន​ចូលរួម​លេង ត្រូវ​បង់លុយ​១០០​ដុល្លា​ទៅ​១២០​ដុល្លា ទៅ​ដល់​សមាគម​។ គួរម្លឹកថា កាល​ពី​ថ្មីៗ​នេះ តារាចម្រៀង Justin Bieber អតីត​ប្រធានាធិបតី​អាមេរិក​លោក  George W Bush និង​ប្រធាន​ក្រុមហ៊ុន​Microsoft ក៏​ចូលរួម​ផងដែរ​៕

20140821

 

Related Articles

Back to top button
Close
Close