ព្រះ​រាជ​ពិធី​បុណ្យ​ អុំ​ទូក ​ប្រា​រព្ធ​ធ្វើ​ទ្បើង​វិញ ​នៅ​ឆ្នាំ​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា នេះ តាម រយៈ Facebook របស់លោកថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះខែឆ្នាំនេះ នឹង ត្រូវ ប្រារព្ធ​ធ្វើ​ឡើង​វិញ ចំថ្ងៃទី៥-៦-៧ ខែវិច្ឆកា ។

លោក គឹម គុណវឌ្ឍ បានសរសេរថា «ជូនដំណឹងពីចម្ងាយបន្តិចហើយ : ” ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះខែ អកអំបុក ឆ្នាំ ២០១៤ ប្រព្រឹត្តទៅរយ:ពេល ៣ ថ្ងៃ គឺត្រូវនឹងថ្ងៃទី ៥ ទី៦ និងទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅ​តាម​ដងទន្លេសាប មុខព្រះបរមរាជវាំង” ។

គ្រប់ខេត្ត រាជធានី ត្រូវធ្វើការហ្វឹកហាត់ និងជ្រើសរើសទូក”ង” ទូក”ចែវ” ណាមានចំណុះចាប់ពី ១៨ ខ្ទង់ឡើងទៅ និង​មាន​ល្បឿនលឿន និងមានលក្ខណ:សមស្រប ។ រាជធានី និងខេត្ត ត្រូវចាត់ចំណាត់ថ្នាក់ តាមលំដាប់លំដោយ ប្រភេទ​ទូកលឿន មធ្យម និងទូកគូពិសេស ដើម្បីងាយស្រួលគណ:មេប្រយោគ ផ្គូរផ្គងទូកនីមួយៗ សូមជ្រាប ។

ខ្ញុំជឿជាក់ថា ទូករបស់វត្ត ទូករបស់ខេត្ត រាជធានី និងទូករបស់អង្គភាព ពិ​ត​ជា​ត្រៀម​រៀប​ចំពី​ពេល​នេះ​ទៅ​ហើយ​ ។ រីឯប្រទីបគឺមាន ៩ គឺប្រទីបព្រះបរមរាជវាំង, ព្រឹទ្ធសភា,រដ្ឋសភា,រាជរដ្ឋាភិបាល,ក្រសួងការពារ ជាតិ​,ក្រសួង​មហា​ផ្ទៃ,ក្រសួងទេសចរណ៏ និងប្រទីបសាលារាជធានីភ្នំពេញ» ។

គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខានបានប្រារព្ធ អស់​រយៈ​ពេ​ល ៣​ឆ្នាំ​មក​ហើយ ដោយឆ្នាំ២០១១ ត្រូវកាន់ទុក្ខដល់អ្នកស្លាប់ជាង ៣០០នាក់ ក្នុង​ហេតុ​ការណ៍​រត់​ជាន់​គ្នា នៅកោះពេជ្រ និង​ឆ្នាំ២០១២-២០១៣ ត្រូវលុបចោល ដោយសារបញ្ហា គ្រោះធម្មជាតិទឹកជំនន់ ៕

ទក

 

Related Articles

Back to top button
Close
Close