ស្គាល់​គ្នា​​តាម​​ទូរស័ព្ទ​ ណាត់​​ទៅ​​គេង​​ផ្ទះ​សំណាក់ ​រួម​រក្ស​ រហូត​​ខាង​​ស្រី​ ដាច់​ខ្យល់​​ស្លាប់​ ​​

សារព័ត៌មាន​​ Cambodia News/

​សៀមរាប( ១៨ សីហា ២០១៤) ៖  កាល​ពី​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៤ នៅ​ម៉ោង ៨ និង ៤០ នាទី យប់ នៅផ្ទះ​សំណាក់ “​អង្គរ​មាន​រិ​ទ្ធិ​” ស្ថិត​ក្នុងភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​មាន​គូស្នេហ៍​វ័យក្មេង​មួយគូ បាន​ស្គាល់គ្នា​តាម​ទូរស័ព្ទ​អស់​រយៈ​ជិត​មួយឆ្នាំ ក៏​ណាត់គ្នា មក​គេង​នៅផ្ទះ​សំណាក់​ ហើយ​​បា​ន រួមរក្សជាមួយ​​គ្នា រហូត​ខាង​ស្រី ដាច់ខ្យល់​ស្លាប់​​។

យុវជន​ដែល​ប៉ូលិស​ឃាត់ខ្លួន មានឈ្មោះ ម៉ាន់ គឹម​ហួង អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​រការ​កោង ឃុំ​ល្វេ​រ ស្រុក​កោះ​សុទិន ខេត្ត​កំពង់​ចាម មុនពេល​មកជួប​សង្សា​រ​ជា​ជាងផ្សារដែក នៅ​ក្រុងភ្នំពេញ​។
ចំណែក​នារី​រងគ្រោះ (​ស្លាប់​) មានឈ្មោះ ឡូយ ឡាយ​អ៊ី​ម ហៅ (​ហ៊ីម​) អាយុ ២០ ឆ្នាំ នៅ​ភូមិ​ម​ណ្ទ​ល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ នាង​ជា​បុគ្គលិក​បំរើការ​នៅ​ហាង​កូរ៉េ ម្តុំ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​នៅ​ចំពោះមុខ​ប៉ូលិស យុវជន​ឈ្មោះ ម៉ាន់ គឹម​ហួង បាន​និយាយថា រូបគេ និង​នាង បាន​ស្គាល់គ្នា​តាម​ទូរស័ព្ទ អស់​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​។ គឹម​ហួង បន្តថា ការ​សាក​សង​ដ៏​ផ្អែមល្ហែម បូករួម​ជាមួយ​សេចក្តី​នឹក​មករក​នាង​ផង នៅ​ថ្ងៃទី​១៥​សីហា រូបគេ​បានសម្រេច​ជិះ​រថយន្តក្រុង មករក​នាង​ដល់​សៀមរាប​។

ពេលមកដល់​សៀមរាប ពួកគេ​បាន​ណាត់គ្នា មក​គេង​នៅផ្ទះ​សំណាក់ “​អង្គរ​មាន​រិ​ទ្ធិ​” ហើយ​នៅមុន​ម៉ោង​កើតហេតុ រូបគេ​បានរួម​រក្ស​ជាមួយ​នាង តែ​មិនទាន់​បានសម្រេច​ផង ស្រាប់​តែមាន​ឈាម​ហូរ​ចេញពី​ប្រដាប់ភេទ​របស់​នាង គឺ​ហូរ​ឥត​ឈប់​ឈរ​។

​ដោយ​ឃើញ​ស្ថាន​ការ​បែប​នោះ រូបគេ​សម្រេច​ដឹក​នាង​ទៅ​មន្ទីរពេទ្យ​តាម​ម៉ូតូឌុប តែ​អកុសល​មិនទាន់​ដល់​មន្ទីរពេទ្យ​ផង នាង​បាន​ដាច់ខ្យល់​ស្លាប់ ទើប​បង្ក​ការភ្ញាក់ផ្អើល ហើយ​ប៉ូលិស​បាន​ឃាត់ខ្លួន​រូបគេ​តែម្តង​។ យុវជន​រូបនេះ​បន្ថែមថា ការស្លាប់​សង្សារ​បណ្តូល​ចិត្ត ដែល​ផ្តើមចេញពី​ការរួម​ភេទ​នេះ រូបគេ​មិនបាន​ធ្វើ​អ្វី ដែលជា​ហឹ​ង្សា​ទៅលើ​នាង​ទេ ហើយ​មុនពេល​រួមរក្ស ក៏​មិន​មានប្រើ​ថ្នាំ​អ្វី​ដែរ គឺ​រួមរក្ស​ជាធម្មតា​មួយ​ទល់នឹង​មួយ​។​

​ទោះបីជា​បែបនេះ​ក្តី ប៉ូលិស​បច្ចេកទេស បាន​អះអាងថា ជនរងគ្រោះ បាន​រហែក​សន្ទះ​ព្រហ្មចារី​យ៍ រហូតដល់​ស្បូន​។ ចំណែក​កោសល្យវិច័យ​ពេទ្យ បាន​អះអាងថា ប្រដាប់ភេទ​ជនរងគ្រោះ បាន​ទទួលរង​ជាមួយ​វត្ថុ​រឹង​យ៉ាងធ្ងន់ធ្ងរ​។ ក្រោយ​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ហើយ សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​៕

sex2

 

​    ​

Related Articles

Back to top button
Close
Close