លោក ​សម ​រង្សី ​គាំ​ទ្រ​សម្តី​ អ្ន​ក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ( ១៨ សីហា ២០១៤) ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បា​ន​គាំទ្រស​​ម្ដី​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃដែលថា ​ការដុ​ត​​ទង់​ជាតិ​ក្នុងពេ​ល​​បាតុ​ក​​ម្មដោយអ្នកតវ៉ា មិនមែនជារឿងចម្លែក ដែលមិនធ្លាប់កើត ឡើង នៅលើពិភពលោកនោះទេ។

តាមរយៈសារជាអក្សរនៅក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៤ លោក សម រង្ស៊ីថ្លែថា ខ្ញុំសូមគាំទ្រសេចក្តីថ្លែងការណ៍ រ​​បស់​ម​ន្ត្រី​អ្ន​ក​នាំ​ពា​ក្យ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​​ជា ដែលបាន លើក ឡើងថា “ការដុតទង់ ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា អាច​​ជា​រឿ​​ង​អ​សី​ល​ធម៌ ប៉ុន្តែវាក៏មិន មែនជារឿងចម្លែកដែលមិនធ្លាប់កើត ឡើង នៅលើពិភពលោកនោះដែរ”។

ការលើកឡើងរបស់លោក ខៀវ សុភ័គ ធ្វើ​ឡើ​ង​ប​ន្ទាប់​ពី​រ​ដ្ឋា​ភិ​បា​លវៀ​​ត​ណា​មស្នើ​ឲ្យ​រ​ដ្ឋា​ភិ​បា​លក​ម្ពុជា​ ​ចាត់វិធាន ការបញ្ឈប់បាតុកម្មរបស់ពលរដ្ឋខ្មែរក្រោម និង​ផ្តន្ទា​​ទោ​ស​ចំ​ពោះ​កា​រ​ដុត​ទ​ង់ជាតិវៀតណាម៕
so

Related Articles

Back to top button
Close
Close