ក្រុមយុវជនដង្ហែញាតិទៅស្ថាប័នរដ្ឋចំនួន៣ ដើម្បីបង្ហាញពីបញ្ហាប្រឈមរបស់យុវជន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ សីហា ២០១៤) ៖ នៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១២ សីហានេះ ក្រុមសហព័ន្ធចលនាយុវជន ដែលបានរៀបចំទិវាយុវជនអន្តរជាតិ បាននាំគ្នាដង្ហែញាតិទៅដាក់នៅតាមស្ថាប័នរដ្ឋមួយចំនួនក្នុងនោះរួមមាន រដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា និងចុងក្រោយគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្បួនចេញដំណើរពីទីលានប្រជាធិបតេយ្យ។
គួរបញ្ជាក់សម្រាប់ការហែរក្បួនយកញាតិទៅដាក់នៅតាមស្ថាប័នរដ្ឋនេះ ក្នុងគោលបំណងដើម្បីបង្ហាញពីបញ្ហាប្រឈមរបស់យុវជនដែលមានចំនួន១០ចំនុច។ ប៉ុន្តែសម្រាប់គោលបំណងធំបំផុតនោះ គឺបញ្ហាយុវជនអត់ការងារធ្វើ និងលក្ខខណ្ឌការងាររបស់យុវជន៕