យុវ​ជន ​២​នាក់​ ដែល​ប្រឡង​​សញ្ញា​បត្រ​ ទុតិយ​ភូមិ​ជំនួស​គេ ​ត្រូវ​បាន​ឃាត់​ខ្លួន​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៥ សីហា ២០១៤) ៖ ក្រុមមន្រ្តី សមត្ថកិច្ចខេត្តស្វាយរៀង បានថ្លែងឱ្យដឹងថា អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ នៅ រសៀលថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០១៤នេះ បាន និង​កំពុង​ធ្វើ​ការ​សាក​សួរ មនុស្ស​២នាក់ ដែលត្រូវ បានឃាត់ខ្លួន ពាក់ព័ន្ធនឹងការចូលខ្លួនមកប្រឡងជំនួសគេ នៅ​មណ្ឌល​ប្រឡង​ ចំនួនពីរដាច់ដោយពីគ្នា នៅខេត្តស្វាយរៀង ។

ប្រភពដដែលបានបញ្ជាក់ទៀតថា យុវជនទាំង២រូបនេះ មានឈ្មោះ ស្តើង ចាន់ធន់ អាយុ ២១​ឆ្នាំ មុខ របរលក់ដូរ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ក្រុងស្វារៀង ឃាត់ខ្លួន នៅមណ្ឌលប្រឡង បឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិសាមគ្គី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ត្រូវបានអនុរក្សចាប់បាន ។

ចំណែកមួយរូបទៀត ឈ្មោះ សំ ណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរ​បរ​និស្សិត​រស់​នៅ​ភូមិ​ត្នោត​ ឃុំ ក្រសាំង ស្រុករមាសហែក ក្រុងស្វាយរៀង ប្រឡងជំនួសគេ នៅ​មណ្ឌល​ប្រឡង​វិទ្យា​ល័យ​ស្វាយ​រៀង៕

T-0075

Related Articles

Back to top button
Close
Close