ស្រី តូច ចំណាន បង្ហោះសារ បង្ហាញពីទំហំចិត្តស្រឡាញ់ លោកឧកញ្ញា គិតមេង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ សីហា ២០១៤) ៖ អតីតតារាសម្តែង នឹងជាពិធីការិនី អ្នកស្រី តូច ចំណាន ថ្មីៗនេះបានរំលេចសារស្នេហាផ្អែមល្ហែមមួយចំពោះអានាគតស្វាមី ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថាជា លោកឧកញ្ញា គិតមេង ដោយនៅក្នុងសារនោះ អ្នកស្រី តូច ចំណាន បានបង្ហាញពីទំហំចិត្តស្រឡាញ់ ចំពោះ លោកឧកញ្ញា គិត មេង ហើយក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរោងការជាមួយគ្នានៅពេលឆាប់ៗខាងមុខនេះ។
អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកហើយ ដែលលោក ឧកញ្ញា គិតមេង និង អ្នកស្រី តូច ចំណាន បានចាប់ដៃគ្នាសាងស្នេហាផ្អែមល្ហែម ប្រកបដោយសុភមង្គល ហើយមិនតែប៉ុណ្ណោះថែមទាំងទទួលបានចំ ណងដៃ កូនប្រុស ស្រី៤នាក់ថែមទៀតផង។
សារសរសេរជា ភាសាអង់ក្លេស របស់អតីតតារាស្រីធ្លាប់មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ អ្នកស្រី តូច ចំណាន ដែលបង្ហោះនៅលើ Instagramថា «To be rich is not what u have in your bank account But what you have in your heart for wedding» មានន័យថា ភាពមានបានមិនមែនជាអាអ្វីដែលមាននៅ account ធានាគារអ្នកទេ ប៉ុន្តែអាអ្វីទាំងអស់នោះ គឺមានចេញពីបេះដូងរបស់អ្នក ទើបធ្វើឲ្យការរៀបការកើតឡើង។
តាមរយៈអត្ថន័យនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ចំណងស្នេហ៍មួយនេះ មិនមែនកើតចេញពី ការសម្បូរទ្រព្យ រស់នៅ ស្តុកស្តម ដែលមនុស្សគ្រាប់គ្នាប្រាថ្នាចង់បានឡើយ តែផ្ទុយទៅវិញស្នេហ៍ហាមួយនេះ កើតចេញពីក្តី ស្រឡាញ់ពិតៗ ហេតុនេះ ហើយទើបធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរនៅដើមឆ្នាំ២០១៥ខាងមុខនេះ៕