រដ្ឋសភា​ប្រកាស ​ទទួល​ស្គាល់​ លោក ​សម​ រង្ស៊ី​ ជា​ស​មាជិក​រដ្ឋស​ភា ​នីតិ​កាល​ទី​៥​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ កក្កដា ២០១៤) ៖ នាព្រឹក ថ្ងៃទី២៨ ខែកក្កដា នេះ រដ្ឋសភា ​បានបើកកិច្ចប្រជុំពេញអង្គ របស់ខ្លួន ដើ​ម្បី​ប្រ​កា​ស​សុ​​ព​ល​ភា​ព​ ​នៃអាណត្តិ របស់លោក  សម រង្ស៊ី ជាសមាជិករដ្ឋសភានីតិកាលទី៥​។

ក្រោយ​មិច្ច​ប្រជុំ​ លោក សម រង្ស៊ី​ ប្រធានគណបក្សសង្រ្គោះជាតិ​ បានក្លាយជាសមាជិក រដ្ឋសភា​​នីតិកា​​លទី​៥​ ​មុនសមាជិក  សមាជិការបស់ខ្លួន ៥៤រូបផ្សេងទៀត បន្ទាប់ពីសមាជិកសភា ម​ក​ពី​គ​ណ​ប​ក្ស​ប្រជាជនកម្ពុជា បានបោះឆ្នោតទទួល ស្គាល់ជាឯកច្ឆន្ទ នាព្រឹក ថ្ងៃទី២៨ ខែកក្កដា នេះ ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣កន្លងទៅ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ .ជ.ប)លុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ដោយសារតែរូបលោក មានពិរុទ្ធក្រោមបទចោទ ដកបង្គោលតម្រុយព្រំដែន  និង ផ្សព្វផ្សាយឯកសារមិនពិត៕

Cam1

 

Related Articles

Back to top button
Close
Close