មនុស្ស​​​ជាង​​ ​​១០​​​នាក់​​​​​​ស្លាប់​​ ​និង​ ​១៦​​​នាក់​​​​រង​​របួស​​ដោយ​សារ​ជួបឧប​ទ្ទេវ​ហេតុ​​នៅ​​​​ឥណ្ឌា​

សារព័ត៌មាន Cambodia News/

ឥណ្ឌា (២៥ កក្ដា ២០១៤) ៖ ក្មេង​សិស្សសាលា​ប្រមាណ​ជាង​១០​នាក់​បាត់បង់​ជីវិត និង​១៦​នាក់​បាន​រងរបួស  បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថភ្លើង បុក​ជាមួយ​រថយន្ត​ដឹក​សិស្សសាលា​មួយគ្រឿង​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ។​

សមត្ថកិច្ច ​បាន​បញ្ជក់​ថា ផ្លូវ​រថភ្លើង​នៅ​ឥណ្ឌា បុក​ជាមួយ​រថយន្ដ ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​នៅ​ទីនេះ បុក​គ្នា​ជា​រៀង​រាល់​ថ្ងៃ ។​ មូលហេតុ​មាន​ការបុក​គ្នា​ជា​រៀងរាល់ថ្ងៃ​ដូច្នេះ គឺ​ដោយសារ​ផ្លូវ​រថភ្លើង មាន​សភាព​ទ្រុឌទ្រោម​ទៅហើយ ។​ សូមបញ្ជាក់​ថា ចាប់​តាំង​ឆ្នាំ​២០១២ មកទល់ពេលនេះ មាន​មនុស្ស​ប្រមាណ​ ១​ម៉ឺន​៥​ពាន់​នាក់​ហើយ ​បាន​ស្លាប់​ ដោយសារ​ផ្លូវ​រថភ្លើង​នេះ ៕

lala

Related Articles

Back to top button
Close
Close