ស្ថាប័នរដ្ឋមួយចំនួនផ្ដើមចាប់អារម្មណ៍ក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កក្កដា ២០១៤) ៖ ដោយមើលឃើញថា បច្ចុប្បន្ន បណ្ដាញទំនាក់ទំនងសង្គម គឺជាប្រព័ន្ធទំនាក់ទំនង់និងផ្សព្វផ្សាយមួយដែលមានការពេញនិយមជាខ្លាំងទូទាំងពិភពលោកទាំងមូល ជាពិសេសនោះគឺ បណ្តាញសង្គម Facebook។
ទទឹមនឹងការពេញនិយមនេះ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ស្ថាប័នរដ្ឋជាច្រើនបានផ្ដើមចាប់អារម្មណ៍និងយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់បណ្ដាញសង្គមនានា ជាពិសេស គឺបណ្តាញទំនាក់ទំនង Facebook ដើម្បីផ្សព្វផ្សាយព័ត៌មាននិងសកម្មភាពការងាររបស់ស្ថាប័នខ្លួន ទៅដល់សាធារណជន។
ក្នុងមានក្រសួងរដ្ឋធំចំនួន៣ គឺក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និងក្រសួងអប់រំយុវជន និងកីឡា បាននឹងកំពុងប្រើប្រាស់បណ្ដាញសង្គម Facebook យ៉ាងសស្រាក់សស្រាំដើម្បីផ្សព្វផ្សាយព័ត៌មានពីសកម្មភាពការងាររបស់ខ្លួន ជាពិសេសការចូលរួមឆ្លើយតបរាល់ចម្ងល់បញ្ហារបស់សាធារណជន ដើម្បីធ្វើឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព៕