សង្គ្រោះ​ជាតិ​កំពុង​ស្វែង​រក​ក្រុម​ហ៊ុន​ឯក​ជន ​ដើម្បី​សហការ​បើក​ទូរទស្សន៍​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៣ កក្កដា ២០១៤) ៖ រទស្សន៍​សង្គ្រោះ​ជាតិ​របស់​បក្ស​ប្រឆាំង នឹង​អាច​លេចចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ ប្រសិន​ណា​គណបក្ស​នេះ រក​បាន​ក្រុមហ៊ុន​ណាមួយ សហការ​គ្នា​សុំ​អាជ្ញាប័ណ្ណ ពី​ក្រសួង​ព័ត៌មាន​។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ក្រោយ​ជំនួប​កំពូល កាលពី​ថ្ងៃ​ម្សិលមិញ ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្វែងរក​ក្រុមហ៊ុន​ឯកជន​ណាមួយ ដើម្បី​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន បង្កើត​ប៉ុស្ដិ៍​ទូរទស្សន៍​ថ្មី​មួយ គឺ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​។​

គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ក្រោយ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​មក តែងតែ​ទាមទារ សុំ​បង្កើត​ប៉ុស្ដិ៍​ទូរទស្សន៍​ថ្មី​មួយ គឺ​ទូរទស្សន៍​សង្គ្រោះ​ជាតិ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ឯករាជ្យ ខណៈ​ដែល​ទូរទស្សន៍​ក្នុងស្រុក ទាំង​អំបាល​មាន គណបក្ស​សង្គ្រោះ​ជាតិ ឃើញ​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ឯករាជ្យ លម្អៀង​ទៅរក​គណបក្សកាន់អំណាច​។ គណបក្ស​សង្គ្រោះ​ជាតិ ទើប​បាន​ប្រកាស កាលពី​ថ្ងៃ​ម្សិលមិញ អំពី​ការស្វែងរក​ក្រុមហ៊ុន​ឯកជន ដើម្បី​សហការ​បង្កើត​ប៉ុស្ដិ៍​ទូរទស្សន៍​នេះ បន្ទាប់​ពី​វិបត្ដិ​នយោបាយ ដែល​បាន​បន្ទាយ​រយៈពេល​០១​ឆ្នាំ កន្លងទៅនេះ បាន​ដោះស្រាយ​ចប់​ជាសា្ថ​ពរ ដោយ​តំណាងរាស្ដ្រ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប យល់ព្រម​ចូលប្រជុំ​សភា​៕ 111

Related Articles

Back to top button
Close
Close