កិច្ច​ប្រជុំរក​ដំណោះ​ស្រាយ​លើបញ្ហា​ន​យោ​បាយ​ រវាង​គណ​បក្ស​ទាំង​ពី​រ​បាន​ចាប់​ផ្តើម​ហើយ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២២ កក្កដា ២០១៤) ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​(CPP) នៅវេលា​ម៉ោង​ជាង​៩​ព្រឹក​ថ្ងៃ​អង្គារ នេះ​ ចាប់ផ្តើម​ការចរចា​ជាមួយ​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​។​

​សមាសភាព​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ហ៊ុន សែន លោក សាយ ឈុំ លោក ស ខេង លោក ប្រាក់ សុខុន លោក ព្រុំ សុខា លោក សោម សឿន លោក សក់ សេដ្ឋា និង លោក កើត រឹ​ទ្ធ​។​

ចំណែក​សមាសភាព​ពី​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន លោក សម រង្ស៊ី លោក កឹម សុខា  លោក ប៉ុល ហំ​ម លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញ​ឫទ្ធិ លោក សុន ឆ័យ លោក គួ​យ ប៊ុន​រឿន និង លោក អេង ឆៃអ៊ាង​។​

​ប្រធានបទ​សំខាន់ៗ​ចំនួន​៤ ដែល​គណបក្ស​ទាំង​ពីរ​នឹង​ចរចា​រក​ដំណោះស្រាយ គឺ​កំណែទម្រង់​ការបោះឆ្នោត កាលបរិច្ឆេទ​ការ​នៃ​ថ្ងៃ​បោះឆ្នោត កំណែទម្រង់​ក្នុង​ស្ថាប័ន​រដ្ឋសភា និង​កំណែទម្រង់​ស្ថាប័ន​ជាតិ​៕

1910634_764432590275232_6369818895946293398_n (1)

 

Related Articles

Back to top button
Close
Close