របៀប​វារៈ​ធំ​ទាំង​ ៤ នឹង​​​ដាក់​លើ​តុច​រ​ចា​នៅ​ថ្ងៃ​អង្គា​រ​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២២ កក្កដា ២០១៤) ៖ ជំនួបថ្នាក់ដឹកនាំកំពូលជាផ្លូវការ ​ដើម្បីរកដោះស្រាយ វិបត្តិនយោបាយ នឹងប្រព្រឹត្តឡើងនាវេលាម៉ោង ៩ព្រឹក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ដឹក  នាំដោយ​លោក​ នាយករដ្ឋមន្ត្រី​  ហ៊ុន សែន ​​ និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ​។

ជំនួបកំពូលដោយផ្ទាល់ និង តទល់មុខគ្នា ជាលើកទី២នេះ សុទ្ធតែត្រូវបានភាគីទាំងពីរ អះអាងពីប្តេជ្ញាចិត្តខ្ពស់  ឆ្ពោះទៅរកការបញ្ចប់ជម្លោះ ឱ្យបានមុនខួប ១ឆ្នាំ នៃការជាប់គាំង ពោលគឺក្រោយថ្ងៃបោះឆ្នោត ២៨ កក្កដា ឆ្នាំ ២០១៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងគណបក្សទាំងពីរ នៅ​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៤។ ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​នេះ នឹងមាន​សមាសភាព៨រូប​ម្ខាង ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ  ឧបនាយករដ្ឋមន្រ្តី ស ខេង លោក ប្រាក់ សុខុន លោក ព្រំ សុខា លោក សោម សឿន លោក កើត រិទ្ធ និងលោក  សក់ សេដ្ឋា។

ចំណែក​ឯខាងតំណាង​គណបក្ស​សង្គ្រោះ​ជាតិ​រួមមាន លោក សម រង្ស៊ី លោក កឹម សុខា លោក ប៉ុល ហំ​ម លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ លោក អេង ឆៃអ៊ាង លោក គួ​យ ប៊ុន​រឿន លោក សុន ឆ័យ និង​លោក​យឹម សុវណ្ណ។ ការចរចា​នយោបាយ​ដោយ​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ នៅ​ថ្ងៃ​អង្គារនេះនឹង​ផ្តោតទៅ​ កំណែទម្រង់​ការបោះឆ្នោត កាលបរិច្ឆេទ​ការ​នៃ​ថ្ងៃ​បោះឆ្នោត កំណែទម្រង់​ក្នុង​ស្ថាប័ន​រដ្ឋសភា និង​កំណែទម្រង់​ស្ថាប័ន​ជាតិ ទាំងនេះ​ជា​របៀបវារៈ​ធំ​ទាំង៤ដែល​មេដឹកនាំ​កំពូល​នឹង​អាច​សម្រេច​បញ្ចប់​នៅ​ថ្ងៃនេះ​៕ 1-hun-sen-sam-rainsy meet

Related Articles

Back to top button
Close
Close