តុលា​​ការ​សម្រេច​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រាំង​ទាំង ​៥​នាក់​ដាក់​ពន្ធនា​គារ​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ​ (១៧ កក្កដា ២០១៤០៖ ក្រោយពីបញ្ចប់ ការសាកសួរ និងចោទប្រកាន់ របស់តំណាងអយ្យការ អម សាលាដំបូងរាជ ធានីភ្នំពេញ អស់រយៈពេលពេញមួយថ្ងៃរួចមក កាលពីរសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៤ ចៅក្រម ស៊ើបសួរ បានសម្រេចឃុំខ្លួន បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ៥នាក់ និង ជំនួយការម្នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធទៅនឹង សកម្មភាពញុះញង់ បង្កឱ្យមានអំពើហិង្សា កើតឡើង នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។

ក្រោយការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតទាំង៥នាក់ រួមមានលោកស្រី មូរ សុខហួរ លោកហូ វ៉ាន់ លោករៀល ខេមរិន្ទ លោកម៉ែនថាវរិទ្ធ និង លោកកែវ ភារម្យ ព្រមទាំងជំនួយ ការម្នាក់ លោកស្រី មូរសុខហួរម្នាក់ ឈ្មោះ អឿ ណារិទ្ធ ត្រូវបានកម្លាំងសមត្ថកិច្ចដឹកតាមរថយន្ដ ចេញពីសាលាដំបូង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ពន្ធនាគារព្រៃស ។

សូមបញ្ជាក់ថា បេក្ខជនតំណាងរាស្ដ្រ ជាប់ឆ្នោតដែលត្រូវបានឃាត់ខ្លួនមុនគេក្រោយមានសកម្មភាព អំពើហិង្សាកើតឡើង នៅក្បែរទីលានប្រជាធិបតេយ្យនោះ រួមមានលោកស្រីមូរ សុខហួរ តំណាងរាស្ដ្រ ជាប់ឆ្នោតមណ្ឌលបាត់ដំបង លោករៀល ខេមរិន្ទតំណាងរាស្ដ្រជាប់ឆ្នោតមណ្ឌល កំពង់ធំ និងលោកកែវ ភារម្យ តំណាងរាស្ដ្រជាប់ឆ្នោតមណ្ឌលក្រចេះ ត្រូវបានកម្លាំងនគរ បាលឃាត់ខ្លួនបញ្ជូន ទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងការដឹកនាំក្រុមបាតុករបង្កឱ្យមានអំពើហិង្សា និង ប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយកម្លាំងសន្ដិសុខសាលាខណ្ឌដូនពេញ៕

Cam1CH-00885

Related Articles

Back to top button
Close
Close