បាញ់​កាំ​ភ្លើង​​​ធំ​​ជា​​ច្រើន​​គ្រាប់​​ ក្នុង​​ព្រះ​​រាជ​​​ពិ​ធី​​​ដង្ហែ ​និង​​​តម្កល់​​​ព្រះ​​​បរម​​​អ​ដ្ឋិ​​

សារព័ត៌មាន​​​ Cambodia News/

ភ្នំ​ពេញ (១១ កក្កដា ២០១៤) ៖ ស្នូរ​កាំភ្លើង​ធំ​១០៥​មី​លី​ម៉ែត្រ បានលឺ​យ៉ាង​កងរំពង នៅលើ​អាកា​សវាហា នា​ព្រឹក​ព្រលឹម ថ្ងៃទី​១១ ខែកក្កដា ដែល​ជា​ថ្ងៃ​ទី​០២ នៃ​ព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដ​សីហនុ​។

​កងកម្លាំង​ទាហាន របស់​កង​យោធពលខេមរភូមិន្ទ បាន​បាញ់កាំភ្លើង​ធំ​១០៥​មី​លី​ម៉ែត្រ ចំនួន​១០១​ណាត់ នៅវេលា​ម៉ោង​ប្រមាណ​ជា​០៧ និង​២០​នាទី​ព្រឹក ក្រោម​វត្ដ​មាន​មន្ដ្រីជាន់ខ្ពស់ ក្រសួង​ការពារជាតិ​ជាច្រើនរូប ស្រប​ពេល​មាន​ការ​ដង្ហែ​ព្រះ​បរម​អ​ដ្ឋិ ចេញ​ព្រះបរមរាជវាំង ហើយ​ការបាញ់​នេះ បាន​ប្រព្រឹត្តទៅ ដោយ​ទទួល​ជោគជ័យ​។

បើ​យោង​តាម សេចក្ដីជូនដំណឹង របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានឲ្យដឹង ថា នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ដែល​ជា​ថ្ងៃ​ទី​០៣ ព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ វេលា​ម៉ោង​៧​ព្រឹក ពេល​តម្កល់​ព្រះ​កោដ្ឋ​ព្រះ​បរម​អដ្ឋិ ក្នុង​ព្រះ​ចេតិយ ក៏មាន ការបាញ់​កាំភ្លើង​ធំ​១០១​ណាត់​ជា​លើក​ទី​២​ផងដែរ​។

គួរ​រម្លឹក​ដែរ ថា ក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះ​បមរ​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ ក៏​មាន​ការ​បាញ់កាំភ្លើង​ធំ​១០១​ណា​ត់​ចំនួន​៣​លើក​ផង​ដែរ គឺ​លើក​ទី​០១​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅពេល​ដែល​ព្រះ​បរម​សព ត្រូវ​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង លើក​ទី​០២ ប្រព្រឹត្តទៅ​នៅ​ពេល​ដែល​ព្រះ​បរមសព ដង្ហែ​ដល់​ទីលាន​វាល​ព្រះមេរុ​។ និង​ការបាញ់​លើក​ទី​០៣ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​៕

20140711_Fire

Related Articles

Back to top button
Close
Close