អ្នកគាំទ្រ ប្រេស៊ីល ផ្ទុះហឹង្សារ ដុតទង់ជាតិ អាវកីឡាករ និងរថយន្តខ្ទេចគ្មានសល់
សារព័ត៌មាន Cambodia News/
ប្រេស៊ីល (១០ កក្កដា ២០១៤) ៖ បន្ទាប់ពីប្រេស៊ីល ចាញ់ អាល្លឺម៉ង់ ៧ ទល់នឹង ១ រួចមក បានធ្វើអោយប្រជាជនប្រេស៊ីលទាំងមូល មានការឈឺចាប់យ៉ាងខ្លាំង រហូតដល់ថ្នាក់ យំពេញ ពហុកីឡាដ្ឋានដោយសារតែការ ចាញ់យ៉ាងអាម៉ាស់មុខមួយនេះ។
មកទល់នឹងពេលនេះ ប្រធានាធិបតេយ្យ និងគ្រូបង្វឹកប្រេស៊ីល បានធ្វើសុំទោសជាសាធារណ ជូនដល់ប្រជាជន ប្រេស៊ីលទាំងមូលដោយសារតែការចាន់លើកនេះ ប៉ុន្តែអ្នកគាំទ្រ មួយចំនួន របស់ប្រេស៊ីលមានការខឹងសម្បារ យ៉ាងខ្លាំង រហូតទ្រាំមិនបាន ក៍យកអាវ របស់កីឡាការ Neymar ពាក់ស្លាកលេខ ១០ មកដុតចោល សូម្បីតែទង់ជាតិ របស់ប្រទេសខ្លួន ក៍ត្រូវដុតកំទេចនិងជាន់ឈ្លីថែមទៀតផងដើម្បីបញ្ចេញ កំហឹងទាំងនេះ។
លើសពីនេះទៀត ពួកគេបានផ្ទុះហឹង្សារ រហូតឈានដល់ការ ដុតរថយន្ត ក្រុងថែមទៀតផងដែលវាជាការព្រួយបារម្ភមួយដែល ធ្វើអោយប៉ះពាល់ដល់ សន្តិសុខ របស់ភ្ញៀវទេសចរណ៍ទើបកងកំលាំង សមត្ថកិច្ច ធ្វើការចុះបង្ក្រាប ជាបន្ទាន់ ៕