ព្រះ​រាជ​ពិធី​ដង្ហែ​ និង​តម្កល់​ព្រះ​បរម​អដ្ឋិ ​បាន​ប្រារព្ធ​ធ្វើ​ហើយ​នៅ​ព្រឹក​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១០ កក្កដា ២០១៤) ៖ ព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានរៀបចំបា្ររព្ធធ្វើហើយនៅព្រឹកថ្ងៃទី១០ កក្កដានេះ ដោយមាន​​វត្តមាន​​អញ្ជើញ​ចូលរួម​ពីសំណាក់​មន្ត្រីរាជ​រដ្ឋាភិបាល​ និង​ព្រះបរម​រាជ​វាំង​​។​

សម្រាប់ព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ ដែលមានរយៈពេល៣ថ្ងៃទីចាប់ពីថ្ងៃទី១០ កក្កដា ដល់ថ្ងៃទី១២ កក្ដដា ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បញ្ជាក់ថា សម្រាប់​ថ្ងៃ​ទី ១០​ ខែកក្កដា​​នេះ គឺជាព្រះរាជពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ពិធី​បង្សុកូល និង​រាប់បាត្រ នៅ​មុខ​ព្រះបរមរាជវាំង ដោយ​ក្រសួង​ធម្មការ និង​សាសនា ជា​អ្នកចាត់ចែង​រៀបចំ​។

គួរបញ្ជាក់ថា ​នៅថ្ងៃទី ១១ ខែកក្កដាស្អែកនេះ ជាព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ ទីតាំង​នៅ​ព្រះ ចេតិយ​នៃ​បរិវេណ​ព្រះវិហារ​ព្រះ​កែវ​មរកត សម្រាប់​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ ទៅតាម​ព្រះ​រាជប្ប​វេណី​ជាតិ​ និង​ពិធី​សាសនា។ ក្នុង​រយៈពេល ១ ថ្ងៃ​នៃ​ការ​តម្កល់​ព្រះ​បរម​អដ្ឋិ ព្រឹក ថ្ងៃ យប់ មាន​កម្មវិធី​សាសនា កម្មវិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ កម្មវិធី​បាញ់​កាំ​ជ្រួច និង​ មាន​កម្មវិធី​បាញ់​កាំភ្លើង​ធំ​ នៅ​ពេល​​​​​ដង្ហែ ​​និង​បញ្ចុះ​ព្រះ​បរម​អ​ដ្ឋិ​។​

ដោយឡែក​​ នៅ​ថ្ងៃ​ទី​១២ កក្កដា វេលា​ម៉ោង ៦​ព្រឹក គឺជា​ព្រះរាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ក្នុង​ព្រះ​ចេតិយ កម្មវិធី​សាសនា និង​តាម​ការ​សព្វព្រះរាជហឫទ័យ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង សម្តេច​​​​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត៕

10552489_879796878715900_8972170072744273752_n

Related Articles

Back to top button
Close
Close