នារីម្នាក់ស្ទើរតែពិការភ្នែក ដោយសារពាក់ Contact Lens យូរខែពេក
សារព័ត៌មាន Cambodia News/
តៃវ៉ាន់ (០៧ កក្កដា ២០១៤) ៖ នារីម្នាក់បានត្រូវកោសិកាម៉្យាងស៊ីកញ្ចក់ភ្នែកស្ទើរតែ ពិការភ្នែក ដោយសារតែ នាងពាក់ Contact Lens យូរពេករហូតដល់កន្លះឆ្នាំមិនដែលដោះ Lens នោះចេញ សោះ។ នារីជនជាតតៃវ៉ាន់នោះបានទិញ Contact Lens យកមកពាក់ ដែល Lens នោះអាចពាក់បានត្រឹមតែ ១ខែប៉ុណ្ណោះ ប៉ុន្តែនាងបែរជាពាក់វារហូតដល់កន្លះឆ្នាំ សូម្បីតែ ពេលដេកក៏នាងពាក់ដែរ។
ក្រោយមកនាងមានអារម្មណ៍ ឈឺភ្នែក ហើយនាងក៏បានទៅ មន្ទីរពេទ្យធ្វើការត្រួត ពិនិត្យទើបដឹងថា ភ្នែករបស់នាងត្រូវកោសិកាម៉្យាងឈ្មោះ Amoeba បានស៊ីភ្នែករបស់នាង។ គ្រូពេទ្យបានអោយដឹងថា កោសិកាមេរោគនោះបានកើតឡើង ដោយសារតែទឹកមិនស្អាត ដែលនាងយកទៅលាងមុខ ហើយវាបានហូរចូលក្នុងភ្នែក។
លោកវេជ្ជបណ្ឌិត Wu Jian-liang នៃមន្ទីរពេទ្យភ្នែក Wan Fang បានអោយដឹងថា អ្នកពាក់ Contact Lens ភាគច្រើនមានហានិភ័យខ្ពស់ ព្រោះមេរោគងាយនឹងកើតមាន តាមរយៈ Lens ដែលពួកគេពាក់ខ្លាំងណាស់៕