ស្ត្រីកើតកូនច្រើនងាយកើតជំងឺបេះដូង
សារព័ត៌មាន Cambodia News/
សុខភាព (០៧ កក្កដា ២០១៤) ៖ អំឡុងពេលមានគភ៌ មុននេះត្រូវបានបញ្ជាក់ថា មានពាក់ព័ន្ធដល់ជំងឺបេះដូង ។ តាមរយៈនោះប្រព័ន្ធសរសៃឈាមបេះដូងរបស់ស្ត្រីមានគភ៌ ក្នុងដំណាក់កាលនេះរងសម្ពាធច្រើនដោយសារការប្រែប្រួលក្នុងសរីរាង្គ បង្កឡើង ឧទាហរណ៍ដូចជាបរិមាណឈាមចរាចរបូមតាមបេះដូងកើនឡើង ៥០% ។ជាមួយនឹងការស្រាវជ្រាវនេះ ពួកអ្នកវិទ្យាសាស្ត្រសម្រេចស្វែងយល់មើលតើ ចំនួនកូនចៅឥទ្ធិពលយ៉ាងដូចម្តេច ដល់សញ្ញាដំបូងរបស់ជំងឺសរសៃឈាមបេះដូង ។
ដំណើរការលើស្ត្រី ១៦៦៤នាក់ មានអាយុមធ្យម ៤៥ឆ្នាំ , ការស្រាវជ្រាវជាគម្រោងដំបូងពិនិត្យមើលកម្រិតចង្អៀត និងក្រឹនរឹងសរសៃឈាមរបស់អ្នកចូលរួម ។ នេះជាកត្តាហានិភ័យធ្វើឲ្យចរន្តឈាមហូរកាត់សរសៃឈាមស្ទះនាំដល់ ស្ត្រូក និងឈឺបេះដូង ។ លទ្ធផលពិសោធន៍កាល់ស្យូមក្នុងគែមសរសៃឈាម (CAC) និងកម្រិតក្រាស់គែមសរសៃឈាម (Awi) បង្ហាញថា ស្ត្រីបានសម្រាលកូន៤ដង ឬច្រើនជាងហាក់ដូចជាកើនទ្វេដងលទ្ធភាពសម្រាប់លទ្ធផលខុសប្រក្រតី ។
ទំនាក់ទំនងនេះថែមទាំងនៅបន្តរក្សាសូម្បីតែពេលបានគិតដល់ស្ថានភាព សេដ្ឋកិច្ច , សង្គម , ជាតិសាសន៍ ឬកត្តាផ្សេងៗត្រូវបានចាត់ទុកជាមូលហេតុបណ្តាលឲ្យជំងឺសរសៃឈាមបេះដូង កើនឡើង ។ ទន្ទឹមនោះការស្រាវជ្រាវក៏រកឃើញថា ស្ត្រីពុំមានកូន ឬមានកូនតែម្នាក់ មាននិន្នាការងាយរបួសជាងចំពោះមុខជំងឺក្រឹនរឹងសរសៃឈាម ។ ទោះបីដូច្នេះ ពួកអ្នកស្រាវជ្រាវអះអាងថា ការស្រាវជ្រាវពុំផ្តល់ដំបូន្មានឲ្យស្ត្រីគួរមានតែកូន២ ឬ៣នាក់ ៕