សេវា​កម្ម​រថ​យន្ត​ក្រុង ​មិន​ទាន់​បាន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​អ្នក​ក្រុង​ភ្នំ​ពេញ ​

សារព័ត៌មាន Cambodia News​/

ភ្នំ​ពេញ​ (០៧ កក្កដា ២០១៤) ៖ រយៈ​ពេល​ជិត​៥​ខែ​ហើយ​ ដែលសេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​បាន​ចាប់​ដំណើរការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីវង្ស​ប៉ុន្តែ​សេវាកម្ម​នេះ​ហាក់​ដូចជា​នៅ​តែ​ មិន​ទាន់បាន​ផ្លាស់​ប្តូរផ្នត់​គំនិត​អ្នក​ក្រុង​ភ្នំពេញ​ជា​ដុំ​កំភួននៅ​ ឡើយ។​

ម៉ោង​ប្រមាណ​ជាង​ ៨​កន្លះ​ព្រឹក​នៅ​ត្រង់​ចំណត​រថយន្តពេទ្យ​ចិន​ គេ​សង្កេតឃើញ​មានអ្នក​ដំណើរ​ប្រហែល​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​រង់​ចាំ​ធ្វើ​ ដំណើរ។ អ្នក​ដំណើរ​ត្រូវ​ឈ​រង់​ចំា​ប្រហែល​ជាង​ ១៥​នាទី​ទើប​មាន​រថយន្ត​ក្រុង​មក​ដល់។

សំបុត្រ​រថយន្តក្រុង​ក្នុង​មួយ​ជើង​តម្លៃ​១.៥០០រៀលក្នុង​ចម្ងាយ​ផ្លូវ​ ប្រវែង៧​គីឡូម៉ែត្រ។​ ប៉ុន្តែថ្លៃសេវា​ដឹក​ជញ្ជូន​នឹង​ថ្លៃជាង​នេះ​ពីបួន​ទៅប្រាំដង​ប្រសិន​បើ​គេ​ ប្រើ​ប្រាស់សេវា​ដឹក​ជញ្ជូន​ផ្សេង​ពី​រថយន្ត​ក្រុង។​

ក្រោម​កិច្ច​សហការ​រវាង​សាលារាជធានី​ភ្នំពេញ​និង​អង្គការ​ចៃកា​(JICA) សេវាកម្ម​រថយន្ត​ក្រុង​សាកល្បង ​បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី០៤​ ខែកុម្ភៈ​ដោយ​ប្រើ​ប្រាស់​រថយន្តក្រុង​សរុប​ចំនួន​ ១០​គ្រឿង។​

គោល​បំណង​នៃ​ការដាក់​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​នេះ​គឺ​ ដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​និង​កាត់​បន្ថយ​ការចំណាយ​របស់​ ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ដំណើរ​ក្នុងក្រុង។​ប៉ុន្តែ​កិច្ច​សហការ​នោះ​ ត្រូវ​បាន​បញ្ចប់​ក្រោយ​ពីរយៈ​ពេល​សាកល្បង​មួយ​ខែ។

ក្នុង​ពេល​បច្ចុប្បន្ន​សាលារាជធានី​ភ្នំពេញ​សហការ​ជាមួយ​មន្ទីរ​ សាធារណការ​រាជធានី​ភ្នំពេញដើម្បី​បន្ត​ដំណើរ​ការសាក​ល្បង​លើសេវាកម្ម​ រថយន្តក្រុង​សាធារណៈ​នេះ៕

4

Related Articles

Back to top button
Close
Close