លោក​ ហ៊ុន ​សែន៖ ការ​ដោះ​លែង​មេច​ល​នាអាវ​លឿងថៃ​ មិន​មែន​ជា​ការ​ដោះ​ដូរ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៣ កក្កដា ២០១៤) ៖ នៅក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការដាក់ឱ្យអនុវត្ដ​ន៍​ផែនការ​យុទ្ធ សាស្ដ្រ​ជាតិ ស្ដីពី​ពិការភាព ២០១៤-២០១៨ និង​អបអរសាទរ​ខួប​គម្រប់ ៥ ឆ្នាំ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ និងលើកកម្ពស់​សិទ្ធិ​ជន​ពិ​ការ នៅសាល​មហោស្រព​កោះ​ពេជ្រ  នៅ​ថ្ងៃទី​៣ ខែ​កក្កដា​ នេះ​ លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បានថ្លែង​បញ្ជាក់​យ៉ាងច្បាស់​​ថា​ ការដោះលែង មេ​ចលនា​អាវ​លឿង​ថៃ វី​រ៉ា ស៊ុម​ខ្វាម​ឃីត មិនមែនជា​ការដោះដូរជាមួយ​ពលករ​ខ្មែរ​ឡើយ​។

លោក​ ហ៊ុន សែន​ បន្តថា ការដោះលែង វី​រ៉ា ស៊ុម​ខ្វាម​ឃី​ត ធ្វើឡើង​ដោយមាន​ព្រះរាជទាន លើក លែង​ទោស​ពី ព្រះមហាក្សត្រ​ខ្មែរ បន្ទាប់ពី​មានការ​ស្នើ របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា​។ ហើយ​ការដោះលែង​នេះ អត់​មាន​ការសុំ​ដោះដូរ ជាមួយ​ពលករ​ខ្មែរ ១៤​នាក់ ដែល​កំពុង​ឃុំ នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នោះទេ​។​

ទោះបី​ការដោះលែង វី​រ៉ា ស៊ុម​ខ្វាម​ឃី​ត មិនមែនជា​ការដោះដូរ តែ​លោក​ ហ៊ុន សែន ក៏បានស្នើ​សុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ឲ្យ​ពិនិត្យ​ទៅលើ​ករណីនេះ ហើយ​គួរ​ពិចារណា ដោះលែង​ពលករ​ខ្មែរ ទាំង​១៤​នាក់ ដែល​តម្រួត​ថៃ ចាប់ខ្លួន ព្រោះ​កាន់​លិខិតឆ្លងដែន​ខុស​ច្បាប់ ធ្វើ​ដោយ​មេខ្យល់​នោះ​ផងដែរ​៕

លោក វីរ៉ា ស៊ុំក្វាមឃីត ក្នុងថ្ងៃនាំចូលសវនាការ នាពេលកន្លងមក។
លោក វីរ៉ា ស៊ុំក្វាមឃីត ក្នុងថ្ងៃនាំចូលសវនាការ នាពេលកន្លងមក។

Related Articles

Back to top button
Close
Close