ប្រធានាធិបតីចិនទៅកូរ៉េខាងត្បូងជាមួយរបៀបវារៈស្ដីពីនុយក្លេអ៊ែរកូរ៉េខាងជើង
សារព័ត៌មាន Cambodia News/
ចិន (០៣ កក្កដា ២០១៤) ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី០៣ខែកក្កដានេះ។ ក្នុងដំណើរទស្សកិច្ចជាលើកដំបូងរបស់លោក លោក ស៊ី ក៏បាននាំយកបញ្ហានុយក្លេអ៊ែរទីក្រុងព្យុងយ៉ាង ធ្វើជារបៀបវារៈតាមខ្លួនផងដែរ។ មូលហេតុ ដោយសារតែមួយរយៈពេលចុងក្រោយនេះ ឧបទ្វីបកូរ៉េហាក់មានភាពរង្គ្រោះរង្គើកាន់តែខ្លាំងជាងមុន ពិសេសគឺទាក់ទងនឹងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងផ្ទាល់តែម្ដង។
គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានអន្ដរជាតិ ហាមមិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយសេរីឡើយ ជាពិសេសគឺការបាញ់មីស៊ីលតែម្ដង។ ប៉ុន្ដែកូរ៉េខាងជើង មិនបានខ្លាចរអានឹងការហាមឃាត់ឡើយ ផ្ទុយទៅវិញកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ថែមទៀត កាលពីពេលថ្មីៗនេះ៕