ពេជ្រ អាវីហ្សា ច្រានចោលព័ត៌មានទំនាក់ទំនងស្នេហ៍ជាមួយ រ៉េតធី ដូណា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ កក្កដា ២០១៤) ៖ កាលពីអំឡុងពាក់កណ្តាល ខែឧសភាកន្លងទៅនេះ ធ្លាប់លេចឮព័ត៌មាន ថា តារាសម្តែងស្រីស្អាត សាច់សរដើមទ្រូងធំ ទ្រលុកទ្រលន់ កញ្ញា ពេជ្រ អាវីហ្សា និង លោក រ៉េតធី ដូណា បានបង្កើតចំណងស្នេហាជាមួយគ្នា លួចលាក់ រហូតឈានដល់ការដឹកដៃគ្នា ចូលរោងការ នៅក្នុងពេល ឆាប់ៗខាង មុខនេះ ទៀតផង ។
ប៉ុន្តែក្រោយពីលេចឮព័ត៌មាននេះ បានជិតពីរខែ ម្ចាស់សាម៉ីខ្លួនខាងស្រី នាង ពេជ្រ អាវីហ្សា បានចេញមុខច្រាន ចោលព័ត៌មាននេះថា មិនមែនជាការពិត ខណៈទំនាក់ទំនងរវាងពួកនាង គឺបានត្រឹមតែបងប្អូនប៉ុណ្ណោះ។
កញ្ញា ពេជ្រ អាវីហ្សា ក៏បានពោលពាក្យសរសើ ទៅលើកំលោះមាឌធំ លោក រ៉េតធី ដូណាថា សម្រាប់ លោក ដូណា គឺជាបុរសល្អមានទឹកចិត្តស្រលាញ់ ចូលចិត្តរាប់អាននាង ដោយស្មោះ ប្រៀបដូចជាបងប្អូនបង្កើត ។
ប៉ុន្តែទោះជាគាត់ល្អគ្រប់យ៉ាង ក៏ដោយ ក៏ស្ថិតនៅក្នុងការពិចារណាដែរ ព្រោះពេលនេះ នាងមានគូកំណាញ់ចិត្តរួចទៅហើយ មានតែពេលវេលាទេ ដែលអាចដឹងច្បាស់ ថា អនាគតទៅជាយ៉ាងណា៕