កម្ពុជា ស្នើឲ្យថៃ ដោះលែង ពលករខ្មែរ ១៤នាក់ ដែលថៃចាប់ខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (01 កក្កដា 2014) ៖ ក្នុងជំនួបពិភាក្សារវាង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង លោក Sihasak Phuangketkeow អគ្គលេខាធិការ និងជារដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសថៃ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ នាទីស្តីការក្រសួង រាជរដ្ឋាភិបាលកម្ពុជា បានស្នើ ឲ្យរដ្ឋាភិបាលយោធាថៃ ដោះ លែងពលករខ្មែរ១៤នាក់ ឲ្យមានសេរីភាពវិញ បន្ទាប់ពីថៃបានចាប់ខ្លួន ក្នុងពេលចាប់បញ្ជូន ពលករខ្មែរខុសច្បាប់ ត្រឡប់មកកម្ពុជាវិញរាប់ម៉ឺននាក់។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពល ករខ្មែរទាំង១៤នាក់ ដែល អាជ្ញាធរថៃចាប់ខ្លួន ក្នុងគ្រាដែលថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ត្រឡប់ មកវិញ គឺពួកគេបានចាញ់បោកមេខ្យល់ ដែល បាននាំពួកគេ ទៅធ្វើការខុសច្បាប់នៅក្នុង ប្រទេសថៃ ដោយមានការបន្លំឯកសារ និងលិខិតស្នាមផ្សេងៗ។ ជាការឆ្លើយតបលោក Sihasak Phuangketkeow នឹងលើកយកសំណើទាំងអស់នេះ ទៅពិភាក្សា ជាមួយ ថ្នាក់ដឹកនាំរបស់ ប្រទេសថៃ ៕