វិធីព្យាបាល សម្រាប់យុវជនយុវតី ដែលខូចចិត្តរឿងស្នេហា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កក្កដា ២០១៤) ៖ កន្លងមកគេតែងឃើញយុវជនយុវតីវ័យជំទង់ជាច្រើនបានជ្រើសរើសវិធីលេបថ្នាំសម្លាប់ខ្លួន ឬយកឡាមអារដៃជើង រួចថតជាវីដេអូបង្ហោះក្នុងបណ្ដាញសង្គម បញ្ហានេះនៅតែជារឿងក្ដៅ និងតែងរងការរិះគន់ច្រើនទៅលើទង្វើបែបនេះ។
សម្រាប់ព្យាបាលអ្នកជំងឺប្រភេទនេះ ត្រូវស្វែងរកមូលហេតុចម្បងពិតប្រាកដ ដែលបណ្ដាលឲ្យអ្នកជំងឺចង់សម្លាប់ខ្លួន ឬបង្ករបួសស្នាមលើខ្លួនឯង គឺជាគន្លឹះសំខាន់ ដោយទុកឱកាសឲ្យគាត់និយាយចេញនូវបញ្ហា។
វិធីព្យាបាលដែលអាចធ្វើឲ្យយុវជនយុវតីវ័យជំទង់ ដែលមានខូចចិត្តស្នេហារ គឺមានពីររបៀប គឺការព្យាបាលដោយថ្នាំពេទ្យ និងការព្យាបាលដោយផ្នែកចិត្តសាស្ត្រ។
វេជ្ជបណ្ឌិត ឯកទេសវិកលវិទ្យា បានឲ្យដឹងថា សម្រាប់ករណីត្រឹមមានបញ្ហាផ្លូវចិត្តនៅស្រាលនៅឡើយ គេត្រូវធ្វើលំហាត់ប្រាណ, ធ្វើសមាធិដកដង្ហើមឲ្យបានវែងៗ, ជជែកកម្សាន្តជាមួយមិត្តភ័ក្ដិ, កុំព្យាយាមនៅម្នាក់ឯង, និងត្រូវចេញក្រៅបង្កើនការសប្បាយ ដើម្បីបំភ្លេចទុក្ខ៕